(ភ្នំពេញ)៖ មិត្ដហ្វូន នឹងតាំងបង្ហាញស្ដង់ពិព័រណ៍ 5G ជាលើកដំបូងចាប់ពីថ្ងៃទី ៥ ខែកញ្ញា នៅ Showroom លើមហាវិថីម៉ៅសេទុង។ សូមចូលរួម កុំបីខកខានឱកាសនេះ។
5G គឺជាបច្ចេកវិទ្យាទូរស័ព្ទជំនាន់ទី៥ វាត្រូវបានឌីហ្សាញឡើងដើម្បីបង្កើនអានុភាពល្បឿន កាត់បន្ថយវេលារង់ចាំ ពេលកំពុងដំណើរប្រតិបត្ដិការ និងភាពប៉ិនប្រសប់លើសេវាកម្មអ៊ីនធឺណិតឥតខ្សែ។
បច្ចេកវិទ្យា 5G មានល្បឿនលឿនបំផុត (រហូតដល់ 1.6 ជីហ្គាបៃ ដែលលឿនជាងបច្ចេកវិទ្យាជំនាន់ទី ៤ ឬ 4G 20ដង)។ 5G ក៏នឹងកាត់បន្ថយវេលារង់ចាំពេលប្រតិបត្ដិការ ដែលអាចបង្កើនសមត្ថភាពលើមុខងារជំនួញ ព្រមទាំងបទពិសោធឌីជីថលដទៃទៀត (ដូចជាការលេងហ្គេមអនឡាញ សន្និសីទវីដេអូ និងរថយន្ដបើកបរស្វ័យប្រវត្ដិជាដើម)។
ចំពោះការប្រៀបធៀបជាមួយ 4G បច្ចេកវិទ្យា 5G អាចផ្ដល់សេវាកម្មជូនអ្នកប្រើប្រាស់ ១០០ ដងលើសបច្ចេកវិទ្យាជំនាន់ទី ៤។ លើសពីនេះ ល្បឿនដោនឡូតអាចកើនជាង ១៨០០ ដងលើស 4G ហើយចំពោះភាពដែលអាចទុកចិត្ដបាន 5G អាចកាត់បន្ថយឱនភាពសេវាកម្ម ១០ ដងល្អប្រសើរជាងបណ្ដាញ 4G។
អាស្រ័យលើគុណសម្បត្ដិបច្ចេកវិទ្យាថ្មីនេះ 5G អាចជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅប្រចាំថ្ងៃរបស់យើងជាមួយគុណប្រយោជន៍ដូចខាងក្រោម៖
* ផ្ដល់សេវាកម្មសុខុមាលភាពកាន់តែពេញលេញ: ទទួលការណែនាំ និងប្រឹក្សាយោបល់ពីវេជ្ជបណ្ឌិតតាមអនឡាញ តាមដានស្ថានភាពសុខភាពតាមរយៈឧបករណ៍ពាក់ជាប់ខ្លួន លើអនឡាញ និងការវះកាត់ពីចម្ងាយ។
* បង្កើនសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍: គ្រប់យានយន្ដទាំងអស់អាចតបណ្ដាញទំនាក់ទំនងរវាងគ្នា និងគ្នា ព្រមទាំងភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងបណ្ដាញដឹកជញ្ជូន ប្រើសេនស័រចលនា ដើម្បីបញ្ចៀសឧប្បត្ដិហេតុផ្សេងៗ ព្រមទាំងធ្វើបច្ចុប្បន្នភាពផែនទីលើដងវិថីនានា។
* បង្កើនការរស់នៅប្រកបដោយភាពងាយស្រួល និងស្ថេរភាព: ផ្ទះលោកអ្នក រួមទាំង ឧបករណ៍បច្ចេកវិទ្យាខាងក្នុងទាំងអស់ អាចត្រូវបានគ្រប់គ្រងពីចម្ងាយ ងាយក្នុងការបញ្ជាប្រព័ន្ធពន្លឺ និងសន្ដិសុខ។
* ផ្ដល់នូវបទពិសោធការកម្សាន្ដកាន់តែអស្ចារ្យ: ហ្គេម និងកម្មវិធីទូរស័ព្ទនានានឹងផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា AR និង VR។
តែមួយខែប៉ុណ្ណោះចាប់ពី មិត្ដហ្វូន ទទួលបានអាជ្ញាប័ណ្ណ 5G ប្រតិបត្ដិករទូរស័ព្ទធំបំផុតនៅកម្ពុជា មិត្ដហ្វូន ដែលគ្រប់គ្រងបណ្ដាញទូរគមនាគមន៍ធំជាងគេ បានបញ្ចប់កិច្ចការទាំងស្រុងដើម្បីដាក់ដំណើរការបច្ចេកវិទ្យា 5G និងរៀបចំបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៩នេះ។
វាជាដំហានដំបូងសម្រាប់មិត្ដហ្វូន ក្នុងការបង្កើតស្ដង់ពិព័រណ៍ 5G ជាលើកដំបូង និងតែមួយគត់ក្នុងរាជធានីភ្នំពេញ។
ក្នុងនាមជាអ្នកផ្ដល់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ឈានមុខ មិត្ដហ្វូន ទទួលខុសត្រូវក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដ៏ទូលំទំលាយសម្រាប់ការកសាងសង្គម Digital នៅក្នុងប្រទេសកម្ពុជា។
វាមិនត្រឹមតែជាក្រុមហ៊ុនទូរគមនាមគមន៍ធម្មតាមួយប៉ុណ្ណោះទេ ប៉ុន្ដែវាជាហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងបណ្ដាញកុំព្យូទ័រពីចម្ងាយ, អន្ដរទំនាក់ទំនងរវាងឧបករណ៍អ៊ីនធឺណិត (IoT) និងសេវាកម្មឌីជីថលដទៃទៀត។
មិត្ដហ្វូន មានបំណងផ្ដល់នូវតម្លៃប្រើប្រាស់សមរម្យ និងសេវាគ្របដណ្ដប់ទូទាំងប្រទេសសម្រាប់អតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយមហិច្ឆតាជំរុញអភិវឌ្ឍកម្ពុជា ឲ្យស្ថិតនៅកម្រិតកំពូលផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និង ICT ក្នុងពិភពលោក។
ស្ដង់ពិពណ៌ 5G របស់មិត្ដហ្វូន នឹងតាំងបង្ហាញចាប់ពីថ្ងៃទី ៥ ខែកញ្ញា សម្រាប់ភ្ញៀវទាំងអស់នៅមិត្តហ្វូនShowroom ការិយាល័យដែលស្ថិតនៅលើមហាវិថីម៉ៅសេទុង (២៤៥) រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែមសូមហៅមកកាន់ ១៧៧៧ ឬតាមដានទំព័រហ្វេសប៊ុករបស់មិត្ដហ្វូន www.fb.com/metfone.closer ៕