Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៧១៣គ្រឿង និងផាកពិន័យ៥០៩គ្រឿង

01-09-2019 17:18

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ២,៨៤៥គ្រឿង រកឃើញល្មើសច្បាប់ ៧១៣គ្រឿង(ម៉ូតូ៦៣%), អប់រំ២០៤គ្រឿង និងផាកពិន័យ ៥០៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០១ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ២,៣១៣គ្រឿង, អប់រំ១១៥គ្រឿង និងផាកពិន័យ ១,០៣៩គ្រឿង៕