Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស សុខា និងលោក ជា សុមេធី អញ្ជើញបើកកម្មវិធី «វោហារឆ្នើម» នៅខេត្តព្រៃវែង

01-09-2019 15:01

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកកម្មវិធី «វោហារឆ្នើម» ប្រកួតប្រជែងនយាយភាសាអង់គ្លេស ជាសាធារណៈ នៅខេត្តព្រៃវែង។

កម្មវិធី «វោហារឆ្នើម» ជាកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ មានលក្ខណៈជាបុគ្គល និងជាក្រុម ដែលកម្មវិធីនេះចូលរួមប្រកួតប្រជែង ដោយសិស្សានុសិស្សមធ្យមសិក្សា មកពីវិទ្យាល័យនានា ក្នុងខេត្តព្រៃវែង។

បើយោងតាមរបាយការណ៍របស់លោក អាំង សិរីពិសិដ្ឋ ប្រធានប្រតិបត្តិគម្រោងកម្មវិធី «វោហារឆ្នើ» បញ្ជាក់ថា បន្ទាប់ពីធ្វើតេស្តជម្រុះជាបន្តបន្ទាប់ គឺនៅសល់បេក្ខជន បេក្ខនារីជាសិស្សមធ្យមសិក្សា ចំនួន១៣៧នាក់ ស្រី ៩៧នាក់ ដែលត្រូវចូលរួមប្រកួតប្រជែង ដណ្តើមយកជ័យលាភី បេក្ខជនឆ្នើមប្រចាំខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា កម្មវិធី «វោហារឆ្នើម» នឹងបញ្ចប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ៕