(កំពង់ចាម)៖ បទចម្រៀង «រាំវង់ពាមកោះស្នា» ដែលរៀបរៀងផ្ដួចផ្ដើមផលិតដោយ លោក សេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក ហ៊ុន ហេង កំពុងត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម។
តាមរយៈបទចម្រៀង «រាំវង់ពាមកោះស្នា» នេះបានរៀបរាប់អំពីសមិទ្ធផល ដែលបានកើតឡើងជាបន្ដបន្ទាប់ ក្នុងមូលដ្ឋានឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ពិសេសវិស័យអប់រំ ដែលជាវិស័យមួយដ៏សំខាន់ ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមជម្រាបថា កន្លងទៅថ្មីៗនេះ លោក សេង ទៀង ក៏បានផ្ដួចផ្ដើមផលិតចម្រៀងមួយបទរួចទៅហើយ ក្រោមចំណងជើងថា «សាលាបឋមសិក្សា សេង ទៀង ត្រពាំងជ្រៃ» ដែលរៀបបរាប់អំពីការកសាងសាលារៀន សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានឃុំពាមកោះស្នា។
សូមទស្សនាវីដេអូចម្រៀង ដែលមាននៅខាងក្រោមនេះ៖