(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៨១៥គ្រឿង រកឃើញល្មើសច្បាប់១,១៨៥គ្រឿង(ម៉ូតូ៧៤%), អប់រំ២២០គ្រឿង និងផាកពិន័យ៩៦៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣១ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,៨១៦គ្រឿង, អប់រំ១៣៩គ្រឿង និងផាកពិន័យ៦៧៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៧៧,៦២៤គ្រឿង រកឃើញយានយន្តល្មើស៣៩,០៦៩គ្រឿង(ម៉ូតូ៦៥%) ក្នុងនោះអប់រំ១៤,៩៨៤គ្រឿង និងផាកពិន័យ២៤,០៨៥គ្រឿង៕