(ព្រៃវែង)៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពារាំង ដឹកនាំដោយលោក វង្ស ពិសេន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅស្រុកពារាំង ខេត្តព្រៃវែង។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ លោក វង្ស ពិសេន បានលើកសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្សព្វផ្សាយកម្មវិធី នយោបាយរបស់ រាជរដ្ឋាភិបាល ព្រមទាំងបានយកចិត្តទុកដាក់ស្ដាប់ និងចូលរួមជួយដោះស្រាយសំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានារបស់មន្ត្រីមូលដ្ឋាន។
ប្រធានក្រុមការងារ បានជំរុញឲ្យមន្ត្រីថ្នាក់មូលដ្ឋានទូទាំងស្រុក៖
*ចាត់វិធានការណ៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ
*ចុះអប់រំផ្សព្វផ្សាយ និងពង្រឹងការគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់អាយុជីវិត៕