(ភ្នំពេញ)៖ អស់រយៈពេល៥ខែមកហើយ ពោលគឺចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩មក ដែលកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia បានដំណើរការ និងបានបង្ហាញមុខបេក្ខជនរហូតដល់មានការជម្រុះជាបន្តបន្ទាប់ក្នុងវគ្គនីមួយៗ។

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ អស់រយៈពេល៥ខែ កម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia នាំមកជូនដោយភេសជ្ជប៉ូវកម្លាំងវើក WURKZ នឹងបង្ហាញមុខបេក្ខជនទាំង១៦រូប លើឆាកផ្សាយផ្ទាល់នៅស្ទូឌីយោហង្សមាស ក្នុងផ្សារទំនើបអេអនម៉លសែនសុខ នៅថ្ងៃទី០១ ខែកញ្ញាសប្តាហ៍នេះ។

កម្មវិធីនេះ នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង៨យប់តទៅ។

បេក្ខជនខ្លាំងទាំង១៦រូប ដែលឈានដល់វគ្គនេះរួមមាន៖ ធឿន លីលី, ជាតិ សុច្ចកា, ថាន់ នឿថង, កែវ ចាន់ដាលីន, សំ សុវណ្ណារ៉ាក់, គឿន នភាល័យ, ចាន់ សុបញ្ញា, គង់ ចំរើន, ឆុន បាលូ, ថុន ស្រីយ៉ា, ង៉ូត សិលា, ចាន់ កូម៉ែន និងក្រុម JMB, X Fighter, TMT,X2B។

គួររំលឹកផងដែរថា បេក្ខជនទាំង១៦រូបនេះ គឺត្រូវបានជ្រើសរើសយ៉ាងស្វិតស្វាញពីវគ្គមុន Judge’s Houses ដែលបានជម្រុះបេក្ខជនអស់៨រូប។ ដើម្បីទទួលបានសំបុត្រចូលទស្សនាផ្ទាល់ដោយឥតគិតថ្លៃ សូមតាមដានហ្វេសប៊ុកផេករបស់វើក WURKZ https://www.facebook.com/WurkzCambodia/ ឬចូលទស្សនាស្តង់ភេសជ្ជប៉ូវកម្លាំងវើកនៅថ្ងៃប្រកួតផ្ទាល់ ស្ថិតនៅជាន់ផ្ទាល់ដីដើម្បីឈ្នះសំបុត្រចូលទស្សនា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ ០៦៧ ៩០២ ៩០២, ០៨៦ ៣១៤ ៥៥៥៕