(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រួល ទាន់ពេលវេលា និងច្បាស់លាស់ជូនម្ចាស់អចលនទ្រព្យ ក្នុងការស្នើសុំប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ ដែលត្រូវទទួលបានការលើកលែង ឬការអនុគ្រោះពន្ធនេះ ម្ចាស់អចលនទ្រព្យទាំងអស់ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជី និងដាក់លិខិតប្រកាសបង់ពន្ធជារៀងរាល់ឆ្នាំនូវពន្ធពីរប្រភេទទៀត គឺពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ប្រសិនបើអចលនទ្រព្យនោះត្រូវជាប់កាតព្វកិច្ចបង់ពន្ធ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ស្នើដល់ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជី និងដាក់លិខិតប្រកាសបង់ពន្ធជារៀងរាល់ឆ្នាំនូវពន្ធពីរប្រភេទទៀត គឺពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ប្រសិនបើអចលនទ្រព្យនោះត្រូវជាប់កាតព្វកិច្ចបង់ពន្ធ។

នៅក្នុងសេចក្តីប្រកាសបានឱ្យដឹងទៀតថា ក្នុងករណីម្ចាស់អចលនទ្រព្យ ខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធនេះកន្លងមកនោះនីតិវិធីនៃការពិនិត្យ ចំពោះការលើកលែង ឬការអនុគ្រោះពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិខាងលើ នឹងត្រូវចំណាយពេលវេលា ក្នុងការពិនិត្យអំពីការបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់។

លើសពីនេះ អចលនទ្រព្យនោះនឹងត្រូវរងការកំណត់ឱ្យបង់ប្រាក់ពន្ធ ពន្ធបន្ថែម និងការប្រាក់ ក្នុងពេលជាមួយគ្នានឹងការស្នើសុំប្រកាសបង់ពន្ធប្រថាប់ត្រានេះតែម្តង។

ដោយឡែកសម្រាប់អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់នីតិបុគ្គល (ក្រុមហ៊ុន) ក៏មានការពិនិត្យបំណុលពន្ធដទៃទៀតផងដែរ ហើយប្រសិនបើក្រុមហ៊ុនមានជំពាក់បំណុលពន្ធ នឹងតម្រូវឱ្យទូទាត់បំណុលពន្ធទាំងនោះសិន ទើបអាចប្រថាប់ត្រាជួនបាន៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ៖