(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ គណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ចំនួន៣ រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។

របៀបវារៈក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ថ្ងៃនេះរួមមាន៖
១៖ សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់។
២៖ សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២។
៣៖ សេចក្ដីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្ដីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ(អ៊ុនកាក់ ឬ UNCAC) ជុំទី២ នៅកម្ពុជា។
៤៖ បញ្ហាផ្សេងៗ៖
សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៤.២៖ ពិធីសារទី២ ស្ដីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ។

ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផលទាំងស្រុងនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ៖