Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញលិខិតអញ្ជើញប្រធានអង្គការលីកាដូ និងសមាគមធាងត្នោត ចូលរួមកិច្ចពិភាក្សាចង្អៀតស្តីពី «មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់» (Video inside)

30-08-2019 18:17

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញលិខិតអញ្ជើញលោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ និងលោក សឿង សារ៉ន ប្រធានសមាគមធាងត្នោត ដើម្បីចូលរួមកិច្ចពិភាក្សាចង្អៀត ស្តីពី «មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់»

យោងតាមលិខិតរបស់លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ញើទៅប្រធានអង្គការសង្គមស៉ីវិលទាំងពីរនេះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានបញ្ជាក់ថា កិច្ចពិភាក្សាចង្អៀតនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៖៣០នាទីរសៀល នៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទប់លេខ១១១ ជាន់ទី១។

លោក ផៃ ស៊ីផាន បានបញ្ជាក់បន្ថែមថា កិច្ចពិភ្សាស្តីពី «មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់នេះ» នឹងត្រូវធ្វើឡើងក្នុងបរិបទ ភាពជាដៃគូ សម្រាប់សិទ្ធិនៃការបញ្ចេញយោបល់ និងសិទ្ធិទទួលបានព័ត៌មាន ដើម្បីធានាបាននូវការទទួលព័ត៌មានពិត សម្រាប់សាធារណជន៕

ខាងក្រោមនេះ ជាលិខិតរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖