(សៀមរាប)៖ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសអាស៊ាន និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលចិន, ជប៉ុន និងកូរ៉េខាងត្បូង បានដំណើរកិច្ចប្រជុំអាស៊ានបូកបី លើកទី៨ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅក្រុងសៀមរាបនៃកម្ពុជា។

សេចក្ដីថ្លែងការណ៍រួមបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូកបីបានកត់សម្គាល់ថា កិច្ចសហការក្នុងការអភិវឌ្ឍន៍ វិស័យសុខាភិបាល ត្រូវបានតម្រៀបតម្រង់ជាមួយរបៀបវារៈ នៃការអភិវឌ្ឍន៍សុខាភិបាលអាស៊ានក្រោយ ឆ្នាំ២០១៥ ដោយផ្តោតការ យកចិត្តទុកដាក់រួមទៅលើសុខភាពល្អ និងរក្សាភាពសកម្មក្នុងវ័យចំណាស់ បញ្ចប់រាល់ទម្រង់នៃកង្វះអាហារូបត្ថម្ភ ឆ្លើយតបនឹងការគំរាមកំហែងនៃជំងឺឆ្លង និងជំងឺឆ្លងលេចឡើងថ្មី ទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំង អង់ទីប៊ីយូទិក ការគ្របដណ្តប់សុខភាពជាសកល ធនធានមនុស្សវិស័យសុខាភិបាល វេជ្ជសាស្ត្របុរាណ សុខភាពមាតានិងទារក ការឆ្លើយតបឆាប់រហ័ស ចំពោះបញ្ហានិងវិបត្តិសុវត្ថិភាពចំណីអាហារ ការតាមដានរកមើល និងផែនការ ដើម្បីធានាសុវត្ថិភាព ចំណីអាហារ និងកសាងសមត្ថភាពអង្កេតស្រាវជ្រាវ ជំងឺរាតត្បាតបង្ករដោយចំណីអាហារ៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានបូកបី លើកទី៨ ដែលមានខ្លឹមសារទាំងស្រុង៖