(សៀមរាប)៖ ក្រសួងសុខាភិបាលអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី ១៤ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅខេត្ដសៀមរាប។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហានេះ។
រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន អះអាងសារជាថ្មី ពីការប្តេជ្ញាចិត្តឆ្ពោះទៅលើ «របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដូចបានព្រមព្រៀងគ្នា ដោយថ្នាក់ដឹកនាំ នៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧០ នៅឆ្នាំ២០១៥ ដែលរួមមានគោលដៅសុខភាពដ៏សំខាន់ ដើម្បី «ធានាឱ្យបាននូវជីវិតប្រកបដោយសុខភាព និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ»៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារទាំងស្រុង៖