(សៀមរាប)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ។
កិច្ចប្រជុំនេះបានធ្វើឡើង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាបរីសត ខេត្តសៀមរាប ដែលក្រសួងសុខាភិបាលនៃកម្ពុជា ជាអ្នករៀបចំ។
កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានដំណើរការបើក ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ។
កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល អាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ មានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាល និងឧត្តមមន្រ្តីសុខាភិបាល មកពីបណ្តាប្រទេសជាសមាជិក អាស៊ានទាំង១០ រដ្ឋមន្រ្តីសុខាភិបាល និងឧត្តមមន្រ្តីសុខាភិបាល មកពីសាធារណណៈរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ អគ្គលេខាធិការដ្ឋានអាស៊ាន និងតំណាងអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖