(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញអនុក្រឹត្យឲ្យបំពេញបន្ថែមក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំនួន១,៧០០កន្លែង លើក្របខ័ណ្ឌដែលមានស្រាប់ ដល់ក្រសួងមហាផ្ទៃ សម្រាប់តម្រូវការចាំបាច់ នៃការងារការពារសន្ដិសុខជាតិ ថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
យោងតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បញ្ជាក់ថា សម្រាប់ក្របខ័ណ្ឌថ្មីនេះ ត្រូវបានទទួលប្រាក់បៀវត្សន៍ និងរបបឧបត្ថម្ភផ្សេងៗ របស់ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ គិតចាប់ពីពេលចូលរៀន វគ្គបណ្ដុះបណ្ដាលដំបូង ឬវិជ្ជាជីវៈនគរបាលជាតិតទៅ៕
សូមអានខ្លឹមសារលម្អិត នៃអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នៅខាងក្រោមនេះ៖