(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៨៨១គ្រឿង រកឃើញល្មើសច្បាប់៩០៣គ្រឿង (ម៉ូតូ៧៥%) អប់រំ២៦០គ្រឿង និងផាកពិន័យ ៦៤៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ២,៣៦៤គ្រឿង, អប់រំ៣៤៧គ្រឿង និងផាកពិន័យ១៩៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៧២,៨៥៩គ្រឿង រកឃើញយានយន្តល្មើស៣៧,៨៨៤គ្រឿង (ម៉ូតូ៦៤%) ក្នុងនោះអប់រំ១៤,៧៦៤គ្រឿង និងផាកពិន័យ២៣,១២០គ្រឿង (ម៉ូតូ៦២%)ផងដែរ៕