(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបង្កើតវីដេអូ ប្រឹក្សាយោបល់អាជីពមួយ ឬហៅ «Dr.Job» វគ្គ៤ ក្រោមប្រធានបទ៖«ត្រូវត្រៀមខ្លួនយ៉ាងណា ដើម្បីចូលសម្ភាសការងារ» ដែលកំពុងផ្សព្វផ្សាយលើគេហទំព័រ Facebook និង YouTube របស់ខ្លួន។

ទស្សនិកជន សិស្ស-និសិស្ស និងអ្នកកំពុងតែស្វែងរកការងារធ្វើ អាចចូលទស្សនាវីដេអូ «Dr.Job» វគ្គ៤នេះដែលពន្យល់ ពីការត្រៀមខ្លួន និងរៀបចំលក្ខណៈ ដើម្បីសម្ភាសការងារឱ្យបានជោគជ័យ។

អ្នកទស្សនាមិនត្រឹមតែទទួលបាន ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងទទួលបាន រង្វាន់អនុស្សារីយ៍ទៀតផង ដោយគ្រាន់តែឆ្លើយឲ្យបានត្រឹមត្រូវ នូវសំនួរពាក់ព័ន្ធនឹងសាច់រឿង បន្ទាប់ពីចប់កម្មវិធី។

បើចង់ជ្រាបច្បាស់ពីវីដេអូ «Dr. Job» សូមអញ្ជើញទស្សនិកជន តាមដានទស្សនាតាមរយៈគេហទំព័រ Facebook និង YouTube របស់ NEA៕