(មណ្ឌលគីរី)៖ កាហ្វេ អឹមខេ «MK» មណ្ឌលគិរីរបស់កម្ពុជាមានអាយុកាល ១១ឆ្នាំហើយ ដែលរៀបចំចាប់ផ្ដើមដំណើរការឡើងដោយលោក យន់ ធន និងលោកស្រី អ៊ន់ ចន្ធី ជាអគ្គនាយកក្រុមហ៊ុន ក្នុងឆ្នាំ២០០៨ រហូតទទួលបានព្រះរាជសារសរសើរពីអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ក្នុងឆ្នាំ២០១០ មុនពេលឆ្លងកាត់ការប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុកជិត ២០០ប្រទេសលើ ពិភពលោក ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា ហើយចុងក្រោយថ្មីៗនេះ បានឈ្នះពានរង្វាន់សំខាន់ៗចំនួន៤ លើការត្រួតពិនិត្យវាយតម្លៃគុណភាពសង្វាក់ផលិតកម្មកម្រិតស្តង់ដារអន្តរជាតិ សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ និយមពិសារកាហ្វេរស់ជាតិឈ្ងុយឆ្ងាញ់ ប្រកបដោយផាសុខភាព។
លោក ណុន ឌីម៉ា អ្នកគ្រប់គ្រងទូទៅតំណាងលោក យន់ ធន និងលោកស្រី អ៊ន់ ចន្ធី អគ្គនាយកក្រុមហ៊ុន កាហ្វេ អឹមខេ «MK» មណ្ឌលគិរី បញ្ជាក់ថា នៅពេលថ្មីៗនេះ ក្រុមហ៊ុន ឈ្នះពានរង្វាន់ «The BIZZ» សំខាន់មួយទៀតពី សហគ្រិនភាពនៅទីក្រុង សាន់ហ្វ្រាំងស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឆ្នាំ២០១៩ ដែលជាពានរង្វាន់ធំលើកទី៤ហើយ បន្ទាប់ពីឈ្នះពានរង្វាន់ «ត្បូងពេជ្រ» គ្រប់គ្រងគុណភាពពិភពលោកឆ្នាំ២០១៩ កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង «PARIS-FRANCE» និងពានរង្វាន់ «ម្កុដមាស» លើកទី១៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងឡុង ប្រទេសអង់គ្លេស «LONDON-ENGliSH» ជាមួយពាន «សហវឌ្ឍន៌» លើកទី២៖កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ «GENEVA-SWiTZERlAND» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពោលគឺក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ ក្រោមការឆ្លងកាត់ប្រកួតប្រជែង ទាំងក្នុង និងក្រៅស្រុកជិត២០០ប្រទេសលើពិភពលោក លើការត្រួតពិនិត្យវាយតម្លៃគុណភាពផលិតកម្មកម្រិតស្តង់ដារអន្តរជាតិ។
អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន កាហ្វេ អឹមខេ «MK» មណ្ឌលគិរីរូបនេះ បញ្ជាក់ទៀតថា ក្រុមហ៊ុន មុននិងទទួលបានព្រះរាជសារសរសើរពីអតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងឆ្នាំ២០១០ ដោយសារតែក្រុមហ៊ុន មានច្បាប់អនុញ្ញាតត្រឹមត្រូវចេញពី ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងការជ្រោមជ្រែងជាច្រើនទៀតពី ស្ថាប័នពាក់ព័ន្ធនានា និងក្រោយមកឈ្នះពានរង្វាន់សំខាន់ៗ ចំនួន៤លើក ជាបន្តបន្ទាប់ ក្រោមការឆ្លងកាត់ប្រកួតប្រជែង ទាំងក្នុង និងក្រៅស្រុកជិត២០០ប្រទេសលើពិភពលោក ក្នុងរយៈពេល៣ឆ្នាំជាប់ៗ គ្នាចុងក្រោយថ្មីៗនេះ លើការត្រួតពិនិត្យវាយតម្លៃគុណភាពសង្វាក់ផលិតកម្ម កម្រិតស្តង់ដារអន្តរជាតិ រហូតមកដល់បច្ចុប្បន្ន មានអាយុកាល១១ឆ្នាំហើយ ដែលរៀបចំចាប់ផ្ដើមដំណើរការឡើង ក្នុងឆ្នាំ២០០៨។
លោកបន្តថា ក្រុមហ៊ុន កាហ្វេ អឹមខេ «MK» មណ្ឌលគិរី «អារ៉ាប៊ីកា» មានចំការដំណាំដាំដុះផ្ទាល់ខ្លួនលើផ្ទៃដីទំហំ ៧ហិកតា បានដណ្តើមទីផ្សារក្នុងស្រុកក្លាយជា ក្រុមហ៊ុនផលិតកាហ្វេ លំដាប់លេខ១នៅកម្ពុជា ដែលធ្លាប់ទាំងទទួលវិញ្ញាបនបត្រ័ពី ស្ថាប័នចំណីអាហារ «ហាឡាល» នៅមុន និងក្រោយពេលទទួលជំនួយ ខាងបច្ចេកទេសពី «LONDON-ENGLAND» សារធារណរដ្ឋកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំ ក្នុងឆ្នាំ២០១៩នេះ ដោយស្របតាមស្តង់ដារអនាម័យ ក្លាយជាក្រុមហ៊ុនគំរូ និងមានលក់នៅតាមសាខាទូទាំង២៥ ខេត្ត-រាជធានី មានទីតាំងធំនៅទល់មុខផ្សារសែនមនោរម្យ ក្នុងភូមិកណ្ដាល សង្កាត់ស្ពានកណ្ដាល ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕