(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ជម្រុះដើម្បីឆ្ពោះទៅកាន់ World Cup 2022 ដែលក្រុមកម្ពុជានឹងត្រូវតទល់ជាមួយក្រុមហុងកុងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងមកដល់នៅល្ងាចថ្ងៃទី០៥ ខែកញ្ញាខាងមុខនេះ។
ក្នុងនាមជាម្ចាស់ឧបត្ថម្ភដល់ការប្រកួតនេះ ភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) បានត្រៀមចែកសំបុត្រដោយឥតគិតថ្លៃដល់អ្នកមានបំណងចូលទស្សនាការប្រកួតចំនួន២៥នាក់ ដោយម្នាក់ទទួលបានសំបុត្រពីរសន្លឹកដោយគ្រាន់តែចូលទៅកាន់ហ្វេសប៊ុកផេករបស់វើក (WURKZ) https://www.facebook.com/WurkzCambodia/ ធ្វើការលេងហ្គេមដើម្បីឈ្នះសំបុត្រដោយធ្វើតាមការណែនាំដូចជា ចុច Like ហ្វេសប៊ុកផេក Wurkz, ចុច Like និង Share ផុសនោះជា Public , Comment ចម្លើយឱ្យបានត្រឹមត្រូវ និង Mention មិត្តភក្ដិចំនួន៥នាក់។
សូមបញ្ជាក់ថា កម្មវិធីនេះកំពុងចាប់ផ្ដើមនិងបិទបញ្ចប់ត្រឹមថ្ងៃទី២ ខែកញ្ញា ខាងមុខ។ ចំពោះលទ្ធផលនឹងប្រកាសនៅថ្ងៃទី 3 ខែកញ្ញានៅលើហ្វេសប៊ុកផេករបស់វើក WURKZ ។
សម្រាប់អ្នកឈ្នះអាចមកបើកសំបុត្រនៅស្តង់របស់វើក (WURKZ) ក្នុងបរិវេណពហុកីឡាដ្ឋានជាតិនៅថ្ងៃ ប្រកួតផងដែរ។
ដោយឡែកក្រៅពីមានការចែកសំបុត្រដោយឥតគិតថ្លៃដល់អ្នកទស្សនា វើក (WURKZ) ក៏បានរៀបចំល្បែងកម្សាន្តនានានៅស្តង់របស់ខ្លួនដើម្បីអ្នកចូលរួមអាចទទួលបានអារម្មណ៍រំភើប សប្បាយរីករាយ ព្រមទាំងមានឱកាសទទួលបានកាដូរអនុស្សាវរីយ៍ជាច្រើនផងដែរ។
សូមទំនាក់ទំនងមកក្រុមការងារភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ ) សម្រាប់ព័ត៌មានបន្ថែម៖ 086 314 555៕