(ភ្នំពេញ)៖ ម៉ាស៊ីនវាស់ដីឆ្លាតវៃម៉ាក «CHCNAV DGPS/GNSS i80» ជាផលិតផលម៉ាកល្បីលេខ១(ចិន-អាមេរិច) មានសមត្ថភាពខ្ពស់ អាចធ្វើការក្រោមដើមឈើ ក្បែរអាគារខ្ពស់ៗ ក្រោមខ្សែកាបអគ្គីសនី ដែលមានកំលាំងតង់ស្យុងខ្លាំងដោយមិនមានល្អៀងទិន្ន័យ អាចប្រើប្រាស់បាននៅពេលមានភ្លៀងធ្លាក់ ដោយមិនឆ្លងចរន្ត ឬឆក់ដូចឧបករណ៍វាស់មួយចំនួន ជាពិសេសមានតម្លៃសមរម្យថែមទៀតផង ។
ម៉ាស៊ីន «CHCNAVDGPS i80» ដែលមានសមត្ថភាពខ្ពស់ដូចជា មានល្បឿនលឿនរហ័សទាន់ចិត្ត ងាយស្រួលប្រើប្រាស់ ទិន្ន័យការងារល្អ ចំណេញពេលវេលា សមស្របនឹងការចុះបញ្ជីវាស់ដីជាលក្ខណៈប្រព័ន្ធ និងដាច់ដោយដុំ ដែលស្ថាប័នពាក់ព័ន្ធគួរតែមាននៅក្នុងដៃ ដើម្បីជួយសម្រួលការងារឱ្យបានឆាប់រហ័ស ព្រោះវាបានបំពាក់នូវឧបករណ៍ទំនើបៗចុងក្រោយបង្អស់រួមមាន៖ Wi-Fi, 4G Modem, Bluetooth, Correction LED, Satellite LED, Recording LED, Battery B sattus LED, Battery A sattus LED, Wi-Fi LED, Power Button, Function button, GNSS Antenna, EBubble sensor, GNSS board, SIM card slot, Battery compartment , USB port, Serial port & UHF Antenna port, និងមានអង្គចងចាំទំហំ ៣២ មេហ្គាប៉ាយ ។ បន្ថែមពីនេះ ម៉ាស៊ីន «CHCNAV DGPS/GNSS i80» អាចទទួលទិន្នន័យពីផ្កាយរណប របស់សហរដ្ឋអាមេរិក សហគមន៏អឺរ៉ុប ចិន និង សហភាពសូវៀត ជាពិសេសអាចភ្ជាប់ទិន្នន័យជាមួយប្រព័ន្ធ CORS ការពារ ការជ្រាបទឹក ធូលីដី កាន់ថ្មបានយូរ ធន់ទៅនឹងការធ្លាក់ដួលនៅកំពស់ ២ម៉ែត្រ ហើយអាចធ្វើការបានគ្រប់ស្ថានភាព ដូចជាលើភ្នំ ឬបាតជ្រោះជាដើម (External Radios ជាអង់តែនវែង អាចវាស់បានប្រវែង ២០គីឡូម៉ែត្រការ៉េ និង Internal Radios ជាអង់តែនខ្លី អាចវាស់បាន ៦គីឡូម៉ែត្រការ៉េ) ។
សម្រាប់ប្រទេសកម្ពុជា ម៉ាស៊ីន «CHCNAV DGPS/GNSS i80» ត្រូវបាននាំចូលផ្តាច់មុខដោយ ក្រុមហ៊ុនយូនីកតេក (ខេមបូឌា) ឯ.ក តែមួយគត់ ហើយបច្ចុប្បន្នប្រទេសសមាជិកអាស៊ានដូចជា ថៃ ឡាវ ភូមា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី រៀតណាម និងជាង ៧០ប្រទេស នៅលើពិភពលោកកំពុងប្រើប្រាស់ម៉ាស៊ីនវាស់នេះ ។ ជ្រើសយក «CHCNAV i80» ចំណេញថវិកា ៤០ភាគរយ បើប្រៀបធៀបជាមួយផលិតផលផ្សេងៗ ដែលផលិតនៅក្នុងប្រទេសចិនដូចគ្នា ។
គួរបញ្ជាក់ថា ក្រុមហ៊ុនយូនីកតេក (ខេមបូឌា) ឯ.ក មានបទពិសោធន៍ច្រើនឆ្នាំលើការផ្គត់ផ្គង់ឧបករណ៍វាស់ដីតាមរយៈ Digital Global Position System(DGPS) និង GNSS (Global Network Satellite System) ជាច្រើនដូចជា៖ (DGPS) GNSS i80/ CORS/ GIS Mobile Receiver/ UAV P-Series/ Other CHC Products សុទ្ធសឹងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ដោយបានប្រើប្រាស់ផ្កាយរណប ឧបករណ៍អេកូសោន វាស់ជម្រៅទឹក ដើម្បីសិក្សាគម្រោងសាងសង់កំពង់ផែ ស្ពាន ច្រាំងទន្លេ និងមានយន្តហោះដ្រូន ដែលអាចវាស់ផ្ទៃដីបានរាប់ពាន់ហិចតាពីលើអាកាស (UAV) ថែមទៀតផង ។ មិនតែប៉ុណ្ណោះ រាល់ពេលលោកអ្នកទិញ ម៉ាស៊ីនវាស់ដីម៉ាក «CHCNAV DGPS/GNSS i80» នឹងទទួលបានការធានារយៈពេល ២ឆ្នាំ រួមជាមួយការបង្រៀន, Update Firmware និង Free CGO V2.0 Software ជូនដោយឥតគិតថ្លៃ គ្រប់ខេត្ត-ក្រុង ។
ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមអាសយដ្ឋាន៖ បន្ទប់ ៣០២ អគារ High Sky ផ្លូវជាតិលេខ ៦អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទូរស័ព្ទ៖ ០៦១ ៨៥ ៧៧៧៧ / ០៩៧ ៨៧ ៣៣៣៣ ៦ ៕