(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំ របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សារវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការប្រគល់ទទួល កុំព្យូទ័រ ចំនួន៤គ្រឿង និងឧបករណ៍ស្កេនខ្ចៅដៃចំនួន៤គ្រឿង ជូនទៅដល់ អធិការដ្ឋាននគរបាល២ខណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងការិយាល័យប្រឆាំងគ្រឿងញៀន ២ខេត្តផ្សេងៗ សម្រាប់បញ្ចូលទិន្នន័យ និងស្កេនខ្ចៅដៃ ជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងបទល្មើសគ្រឿងញៀន (Database System)។
អធិការដ្ឋាននគរបាល និងការិយាល័យប្រឆាំងគ្រឿងញៀន ដែលទទួលបានកុំព្យូទ័រ និងឧបករណ៍ស្កេនខ្ចៅដៃ រួមមាន៖ អធិការដ្ឋាននគរបាលខណ្ឌដង្កោ នៃស្នងការនគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៃស្នងការនគរបាលរាជធានីភ្នំពេញ, ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប, ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្តាយមានជ័យ។
បន្ទាប់ពីពិធីប្រគល់-ទទួលរួចហើយ គ្រូបង្គោលនៃមន្ទីរប្រឆាំងគ្រឿញៀន បានបង្រៀនបច្ចេកទេសនៃការបញ្ចូលទិន្នន័យ និងស្កេនខ្ចៅដល់មន្ត្រីជំនាញមកពី ៤អង្គភាពខាងលើនេះផងដែរ។
សូមបញ្ជាក់ថា សរុបមកដល់បច្ចុប្បន្ននេះមន្ទីរប្រឆាំងគ្រឿងញៀនបានបំពាក់កុំព្យូទ័រ១៤គ្រឿង និងឧបករណ៍ស្កេនខ្ចៅដៃចំនួន ១៤គ្រឿង ដល់១៤អង្គភាព រួមមានដូចជា៖
មន្ទីរប្រឆាំងគ្រឿងញៀន, ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កណ្ដាល, ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប, ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ, ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ, អធិការដ្ឋាននគរបាលខណ្ឌ ចំការមន, អធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វា, អធិការដ្ឋាននគរបាលខណ្ឌ ៧មករា, អធិការដ្ឋាននគរបាលខណ្ឌ សែនសុខ, អធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ, អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ, អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌ ព្រែកព្នៅ ។
មន្ទីរប្រឆាំងគ្រឿងញៀន នឹងបំពាក់ឧបករណ៍ស្កេនខ្ចៅដៃដល់គ្រប់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាល នៅរាជធានីភ្នំពេញបន្តទៀតផងដែរ៕