(ក្រចេះ)៖ លោកស្រី ហឹង ណារី វ៉ា ថន ភរិយាអភិបាលខេត្តក្រចេះ លោក វ៉ា ថន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ដឹកនាំយុវជខេត្ត/ស្រុក ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ស្រ្តីទើបសម្រាលកូន និងកុមារកំព្រា ជួបការខ្វះខាតចំនួន០៩គ្រួសារ នៅភូមិធំ ភូមិសណ្តាន់ ឃុំសណ្តាន់ និងភូមិអូរគ្រៀង ឃុំអរគ្រៀង ស្រុកសំបូរ ដោយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងជូនថវិកាមួយចំនួន។
ក្នុងឱកាសនោះលោកស្រី ហឹង ណារី វ៉ា ថន ក៏បានលើកទឹកចិត្តឲ្យក្មួយៗ ខិតខំរៀនសូត្រ ស្តាប់បង្គាប់លោកគ្រូអ្នកគ្រូ ស្តាប់បង្គាប់ឪពុកម្ដាយ ធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ក្លាយជាធនធានមនុស្ស មានសមត្ថភាពសម្រាប់ប្រទេសជាតិ និងចៀសឆ្ងាយពីគ្រឿងញៀន។
បន្ថែមពីនេះ លោកស្រី ក៏បានជម្រាបជូនបងប្អូនជឿជាក់លើគណបកប្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជននៅផ្ទាល់ជាមួយបងប្អូន មានតែគណបក្សប្រជាជន រួមសុខរួមទុក្ខជាមួយបងប្អូន ទីណាមានការលំបាក ទីនោះមានគណបក្សប្រជាជន។
ជាមួយគ្នានេះ ភរិយាអភិបាលខេត្តក្រចេះ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព រស់នៅស្អាត ហូបមានអនាម័យ៕