(ភ្នំពេញ)៖ សម្រាប់អ្នកពុំទាន់ចាប់កាន់ទូរស័ព្ទ OPPO Reno Series នៅក្នុងដៃ ហើយស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ថាគួរតែ «ប្រើ ឬមិនប្រើ» អាចធ្វើការសិក្សាស្វែងយល់លម្អិត អំពីលក្ខណៈពិសេសទាំងប្រាំចំណុចនេះ របស់ស្មាតហ្វូន OPPO Reno Series ដូចខាងក្រោម៖
១៖ OPPO Reno Series គឺជាស្មាតហ្វូនតំណាងឱ្យការតស៊ូ និង ភាពច្នៃប្រឌិតគ្មានដែនកំណត់ OPPO Reno ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាត ទាក់ទាញ បែបថ្លៃថ្នូរ ជាមួយនឹងអេក្រង់លាតពេញ 6.6 inch មានកញ្ចក់ការពារ ទូរស័ព្ទ Corning Gorilla Glass 6។ វាមានបំពាក់មុខងារស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី2.0 (ដោះសោរបានកាន់តែលឿនចំណាយពេលត្រឹមតែ0.35 វិនាទី) ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon និងប្រតិបត្តិការដោយ Android 9.0។ សម្រាប់ OPPO Reno ធម្មតាមាន Ram 6GB និង Rom 256GB ចំណែកឯ Reno 10x Hybrid Zoom (មានបង្កប់កាមេរ៉ា 60X Digital Zoom) មាន Ram 8GB និង Rom 256GB។
២៖ ស្មាតហ្វូន OPPO Reno Series បំពាក់នូវកាមេរ៉ាក្រោយ Zoom បានប្រវែងវែង និងមានសមត្ថភាព ផ្តិតយករូបភាព និងវីដេអូ ពេលយប់បានយ៉ាងល្អកាមេរ៉ាក្រោយរបស់ OPPO Reno ស៊េរី បំពាក់មកជាមួយ សិនស័រកាមេរ៉ា កំពូលរបស់ក្រុមហ៊ុន Sony IMX 586 (48MP Ultra Clear Main Camera) អមមកជាមួយបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise (ចំណុចអុចតូចៗ) និងបច្ចេកវិទ្យា HDR។ ជាមួយមុខងារ Ultra Night Mode 2.0 របស់វាអាចជួយឱ្យអ្នកថតរូបភាពពេលយប់បានយ៉ាងល្អទាំងរូបភាពសន្លឹកនិងវីដេអូ។ នៅពេលដែលថតវីដេអូវិញ វាអាចចាប់បានយ៉ាងច្បាស់ល្អនិងមានកម្មវិធីទប់លំនឹងបើទោះបីជាយើងដើរថត ស្ថិតក្នុងសភាពរង្គើខ្លាំង យ៉ាងណាក៏បច្ចេកវិទ្យាទប់លំនឹង OIS នៅតែធ្វើឱ្យវីដេអូ ដែលបានថតចេញមក កាន់តែមានលំនឹងល្អ និងច្បាស់។
៣៖ OPPO Reno Series មានបំពាក់នូវកាមេរ៉ាមុខ បង្កប់ខ្លួនបែប Classis កាមេរ៉ាមុខបង្កប់ខ្លួនរបស់ OPPO Reno Series អាចប្រើប្រាស់ បានចំនួន 200,000ដង ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចូលយ៉ាងរហ័សដោយស្វ័យប្រវត្តិនៅពេលដែលធ្លាក់ម្តងៗ។ លោកអ្នកអាចរីករាយ នឹងការថតរូបស៊ែលហ្វីឥតសំចៃដៃតាមចំណង់ចំណូលចិត្ត ជាមួយនឹងកាមេរ៉ាមុខ 16MP បំពាក់នូវបច្ចេកវិទ្យា AI Beauty 2.1 ដែលជួយឱ្យរូបភាព របស់លោកអ្នកស្រស់ស្អាតបែបធម្មជាតិ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធី Edit ផ្សេងៗឡើយ។
៤៖ OPPO Reno ស៊េរី មានកម្លាំងថ្មធំគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃជាមួយ OPPO Reno លោកអ្នកប្រាកដជារីករាយ ក្នុងការបំពេញមុខជំនួញ ថតរូបភាព ឬវីដេអូសម្រាប់ទុកជាឯកសារ និងអនុស្សាវរីយ៍ផ្សេងៗ ឬមើលខ្សែភាពយន្ត ឬក៏លេងហ្គេមកម្សាន្ត ដោយពុំចាំបាច់បារម្ភរឿងអស់ថ្ម និងស្ពាយ Power Bank តាមខ្លួននាំតែហត់នោះទេ។ OPPO Reno ធម្មតា មានកម្លាំងថាមពលថ្ម 3765mAh និង OPPO Reno 10X Hybrid Zoom (ដែលមានបង្កប់កាមេរ៉ា 60X Digital Zoom) គឺមានថាមពលថ្ម 4065mAh ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0។
៥៖ ពណ៌ស្អាត ទាក់ទាញ មានច្រើនជម្រើស អាចបំពេញតម្រូវការអ្នកប្រើប្រាស់គ្រប់វ័យ OPPO Reno ធម្មតា មាន៣ពណ៌ គឺ Sunset Rose, ពណ៌ Jet Black និងពណ៌ Ocean Green ចំណែកឯ OPPO Reno 10xZoom មានតែពណ៌ Jet Black និងពណ៌ Ocean Green។
សរុបមកលោកអ្នកអាចធ្វើការសម្រេចចិត្តជ្រើសរើសនូវស្មាតហ្វូន OPPO Reno ស៊េរី ណាមួយក៏បានតាមចំណង់ចំណូលចិត្ត និងកញ្ចប់ថវិកា របស់លោកអ្នកបានម៉ាពេញចិត្តតែម្តង៕