Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទចម្រៀង «សាលាបឋមសិក្សា សេង ទៀង ត្រពាំងជ្រៃ» រៀបរាប់ពីការផ្ដួចផ្ដើមរបស់លោក សេង ទៀង ក្នុងការកសាងសាលារៀន (Video inside)

30-08-2019 11:05

(ភ្នំពេញ)៖ បទចម្រៀង «សាលាបឋមសិក្សា សេង ទៀង ត្រពាំងជ្រៃ» ដែលនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក ហ៊ុន ណេង ត្រូវបានចែកចាយក្នុងបណ្ដាញសង្គម ដែលរៀបចំពីការផ្ដួចផ្ដើមរបស់ លោក សេង ទៀង ក្នុងការកសាងសាលារៀន សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមជម្រាបថា អគារសិក្សាថ្មី១ខ្នង ៦បន្ទប់ សាងសង់អំពីបេតុង ប្រក់ក្បឿង ចំណាយអស់ថវិកាប្រមាណ ៥ម៉ឺន១ពាន់ដុល្លាអាមេរិក ស្ថិតក្នុងសាលាបឋមសិក្សា ត្រពាំងជ្រៃ ភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាអំណោយឧបត្ថម្ភរបស់លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកស្រី បានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែសីហា ដើម្បីឲ្យក្មួយៗសិស្សានុសិស្ស បានចូលសិក្សារៀនសូត្រ ក្នុងឆ្នាំសិក្សាថ្មី២០១៩-២០២០ខាងមុខ។

សម្រាប់អគារសិក្សាថ្មីនេះដែរ លោក សេង ទៀង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកតា គីន គាន និងភរិយា ដែលបានបរិច្ចាកដីផ្ទាល់ខ្លួន ក្នុងការកសាងអគារសិក្សាថ្មី ១ខ្នង៦បន្ទប់នេះឡើង ដែលនោះបានបង្ហាញពីការបរិច្ចាកនូវធនធានដ៏មានតម្លៃបំផុត ដល់ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់ វិស័យអប់រំសិក្សាធិការជាតិ នៅកម្ពុជាឲ្យកាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត៕