(ភ្នំពេញ)៖ ក្នុងវេទិកាការងារ នាថ្ងៃនេះ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរកឃើញអ្នកស្វែងរកការងារដែលទទួលលទ្ធផល ៤៤នាក់ សម្ភាសការងារជាប់ស្ថាពរ និង ១៤១នាក់ផ្សេងទៀត ជាប់សម្ភាសលើកទីមួយ ក្នុងកម្មវិធីវេទិកាការងារ នាថ្ងៃនេះ ដែលមានវត្តមានចូលរួម ចំនួន ១១ក្រុមហ៊ុន ក្នុងនោះ រួមមាន៖
* AEON Cambodia ជាប់ស្ថាពរ ២៦នាក់ និងជាប់សម្ភាសលើកទីមួយ ២៧នាក់
* ONLINE ISP Cambodia ជាប់ស្ថាពរ ០២នាក់ និងជាប់សម្ភាសលើកទីមួយ ០៧នាក់
* Ly Hour Veluy ជាប់ស្ថាពរ ០៣នាក់ និងជាប់សម្ភាសលើកទីមួយ១៨នាក់
* Smart Axiata ជាប់ស្ថាពរ ០៥នាក់ និងជាប់សម្ភាសលើកទីមួយ ១៣នាក់
* Major Cineplex Cambodia ជាប់ស្ថាពរ ០៦នាក់ និងជាប់សម្ភាសលើកទីមួយ ០៨នាក់
* Westline Education Group Co., Ltd. ជាប់ស្ថាពរ ០២នាក់ និងជាប់សម្ភាសលើកទីមួយ ១៨នាក់
* AEON Specialized Bank Cambodia ជាប់សម្ភាសលើកទីមួយ ១៧នាក់
* Cambrew Ltd ជាប់សម្ភាសលើកទីមួយ ១០នាក់
* Orkidé Villa ជាប់សម្ភាសលើកទីមួយ ០៨នាក់
* CIMB Cambodia ជាប់សម្ភាសលើកទីមួយ ១២នាក់
* Chamroeun Microfinance Institution ជាប់សម្ភាសលើកទីមួយ ០៣នាក់។
សម្រាប់សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕