(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ អង្គភាព Fresh News សូមប្រកាសនូវរចនាសម្ព័ន្ធជាផ្លូវការរបស់ខ្លួន ដល់សាធារណជនឲ្យបានជ្រាប ក្រោយពេលដែលអង្គភាពរបស់យើងខ្ញុំ បានបង្កើត និងបម្រើសេវាផ្តល់ព័ត៌មានទាន់ហេតុការណ៏ទាំងលើទូរស័ព្ទដៃ និងគេហទំព័រ www.freshnewesasia.com អស់រយ:ពេលជិត២ឆ្នាំមកនេះ។
អង្គភាព Fresh News មានថ្នាក់ដឹកនាំ និងបុគ្គលិកជាង៥០នាក់ ក្នុងនោះមានអ្នកយកព័ត៌មាន ប្រចាំខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ និងខេត្តទាំង២៤។
ខាងក្រោមនេះ គឺជារចនាសម្ព័ន្ធថ្នាក់ដឹកនាំ របស់អង្គភាព Fresh News:
១៖ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិ
២៖ លោក ងួន ច័ន្ទមុនី ទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកព័ត៌មាន
៣៖ លោក គឹម ម៉េង ទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកប្រធានបច្ចេកទេស
៤៖ លោក ស៊ន សុភក្រ្ត និពន្ធនាយក
៥៖ លោក វ៉ាន់ សារាយ និពន្ធនាយករង ទទួលបន្ទុក Fresh News TV
៦៖ លោក ប៉ា ជេដ្ឋា និពន្ធនាយករង ទទួលបន្ទុកព័ត៌មានសេដ្ឋកិច្ច និងសង្គម
៧៖ លោក ពេជ្រ ប៊ុនសាយ និពន្ធនាយករង ទទួលបន្ទុកនយោបាយ និងសង្គម
៨៖ លោក យ៉ាន់ សុខរិទ្ធ និពន្ធនាយករង និងជាប្រធានព័ត៌មានសិល្បៈ
៩៖ លោក សួន កុសល ប្រធានបច្ចេកទេសទូទៅ និង Fresh News TV
១០៖ លោក សួន សុភ័ក្ត្រ ប្រធានរដ្ឋបាលទូទៅ និងជំនួយការនាយកប្រតិបត្តិ
១១៖ លោក ប៊ុត វិបុល ប្រធានទីផ្សារ និងជាជំនួយការនាយកប្រតិបត្តិ
១២៖ លោក សុខ ច័ន្ទបូរៀត ផែ្នកទីផ្សារ និងជាជំនួយការនាយកប្រតិបត្តិ
១៣៖ លោក កែវ វល័ក្ខ ប្រធានក្រុមព័ត៌មានអន្តរជាតិ៕