(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៦៦១គ្រឿង រកឃើញល្មើសច្បាប់១,៧២៨គ្រឿង (ម៉ូតូ៧២%) អប់រំ៥៧៦គ្រឿង និងផាកពិន័យ ១,១៥២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ៣,០១៩គ្រឿង, អប់រំ៣៤៧គ្រឿង និងផាកពិន័យ៩៩៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៦៨,៩៧៨គ្រឿង រកឃើញយានយន្តល្មើស៣៦,៩៨១គ្រឿង (ម៉ូតូ៦៣%) ក្នុងនោះអប់រំ១៤,៥០៤គ្រឿង និងផាកពិន័យ២២,៤៧៧គ្រឿង (ម៉ូតូ៦១%)ផងដែរ៕