(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នា២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Michael Stelzing អនុព័ន្ធយោធានៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ ចូលជួបសម្តែងការគួរសមនិងជម្រាបលា។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកវរសេនីយ៍ឯក Marcus Ferrara អនុព័ន្ធយោធា នៃសហរដ្ឋអាមេរិដែលមកកាន់តំណែងអាណត្តិថ្មី និងសហការីផងដែរ៕