(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិលំដាប់ទី១ នៅកម្ពុជាចាប់ផ្តើមទទួលនិស្សិតឱ្យចូលសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩ ហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យ AUPP និស្សិតដែលកំពុងស្វែងរកសាកលវិទ្យាល័យដែលមានគុណភាពអប់រំខ្ពស់ និងទទួលបានសញ្ញាប័ត្រមកពីសហរដ្ឋអាមេរិកអាចចាប់ផ្តើមដាក់ពាក្យសម្រាប់ឆ្នាំសិក្សាថ្មីចាប់ពីពេលនេះតទៅ ។

លោកស្រីសាស្រ្តាចារ្យបណ្ឌិត Josephine Ferrell ប្រធានគណៈកម្មាធិការជ្រើសរើសនិស្សិតឱ្យចូលរៀនបានមានប្រសាសន៍ថា «AUPP ស្វាគមន៍និស្សិតខ្មែរនិងនិស្សិតបរទេសក្នុងតំបន់ដើម្បីមកទទួលការអប់រំបែបអាមេរិក និងសញ្ញាបត្រដែលមានការទទួលស្គាល់ជាសាកល»

AUPP ជាសាកលវិទ្យាល័យលេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាត្តឱ្យនិស្សិតទទួលបានសញ្ញាបត្រពីរបន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ ដោយនិស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅសហរដ្ឋអាមេរិក និងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩០-០២៣/ ០១២-២៦៦-៦៣១ ឬ ចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។