(សៀមរាប)៖ ថ្លែងចេញពីទឹកដីអង្គរ នៃខេត្តសៀមរាប ក្នុងឱកាសអញ្ជើញតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានលើកឡើងថា បច្ចុប្បន្នបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឲ្យព្រួយបារម្ភទាំងនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីកាត្រឹមត្រូវ»។
ក្នុងពិធីនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឲ្យព្រួយបារម្ភទាំងនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីកាត្រឹមត្រូវ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «ជាការពិតឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព, សុវត្ថិភាពសង្គម និងធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឲ្យព្រួយបារម្ភទាំងនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីការត្រឹមត្រូវ»។
បើតាមការគូសបញ្ជាក់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ រហូតមកដល់ពេលបច្ចុប្បន្ននេះ យន្តការនៃការគ្រប់គ្រងគុណភាពឱសថ ក្នុងពេលផលិត និងចរាចរឱសថនៅ លើទីផ្សារមិនមានប្រសិទ្ធភាព ហើយការផ្សព្វផ្សាយដល់ប្រជាជនឲ្យបានយល់ដឹងពីឱសថក្លែងក្លាយ នៅមានកម្រិត ដែលកត្តាទាំងអស់នេះ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់សុខុមាលភាព និងអាយុជីវិតប្រជាជន។
យ៉ាងណាក៏ដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវក្ដីសង្ឃឹមថា កិច្ចប្រជុំនាពេលនេះ នឹងបន្តពិភាក្សាគ្នាកាន់តែល្អិតល្អន់ថែមទៀត ដើម្បីបានធាតុ ចូលសំខាន់ៗ ទាក់ទងទៅនឹងយន្តការ និងផែនការសកម្មភាពរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីដាក់ចូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ ខណៈដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០៕