(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear Group ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានរៀបចំកម្មវិធី LG Night ២០១៩ ដើម្បីជួបជុំ និងថ្លែងអំណរគុណដល់តំណាងចែកចាយផលិតផល LG និងអតិថិជនដៃគូរអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងការបង្ហាញនូវផលិតផលថ្មីៗប្រចាំឆ្នាំ២០១៩ ជាច្រើន នៅដឹព្រីមៀសេនធ័រសែនសុខ។
ពិធីជួបជុំប្រចាំឆ្នាំ២០១៩នេះដែរធ្វើឡើងក្រោមអធិបតីភាពលោក Sung Suk Kim អគ្គនាយករបស់ក្រុមហ៊ុន LG Electronices ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear Group និងដៃគូរអាជីវកម្មប្រមាណជាង ៨០០នាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក សុង សុកគីម បានលើកឡើងថា «យើងនឹងផ្តល់ជូនអតិថិជននូវផលិតផល ដែលប្រកបដោយគុណភាពខ្ពស់បំផុតជាមួយនឹងផលិតផលជាកញ្ចប់ ដែលយើងហៅថា Smart Home ដែលបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាឆ្លាតវៃដ៏ទំនើបគឺ LG ThinQ ហើយវាក៏នឹងផ្តល់ឱ្យអតិថិជនមានអារម្មណ៍ពិសេសមិនធ្លាប់មាន ព្រមជាមួយ នឹងការទទួលបានបទពិសោធន៍ដែលមានតែមួយគត់។ មានតែ LG ប៉ុណ្ណោះដែលបានបំពាក់នូវបច្ចេកវិទ្យា Smart Home ឈានមុខគេនៅកម្ពុជា»។
លោកឧកញ៉ា សុខ ពិសិដ្ឋ បានលើកឡើងដែរថា កំណើនទីផ្សារគ្រឿងអេឡិចត្រូនិចនៅក្នុងប្រទេសយើង មានការកើនឡើងគួរឲ្យកត់សំគាល់ ដោយទំហំទីផ្សារសំរាប់ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ម៉ាស៊ីនត្រជាក់ នៅក្នុងឆ្នាំ២០១៨ មានចំនួនទឹកប្រាក់ស្មើរនឹង ១២១លានដុល្លារ ហើយសំរាប់ឆ្នាំ២០១៩នេះ គឺមានចំនួនប្រហែល ១៣៥លានដុល្លារ គឺមានការកើនឡើងប្រមាណ១២% ហើយសំរាប់ផលិតផល LG ដែលនាំចូលមកនិងចែកចាយដោយក្រុមហ៊ុន G Gear Group នៅពេលនេះ គឺមានការកើនឡើងប្រមាណជាង៤០% បើប្រៀបធៀបនឹងឆ្នាំ២០១៨។
លោកឧកញ៉ា សុខ ពិសិដ្ឋ បានបន្ដទៀតថា ទទឹមនឹងការកើនឡើងនូវចំណែកទីផ្សាររបស់គ្រឿងអេឡិចត្រូនិច LG នៅក្នុងប្រទេសកម្ពុជាយើងនេះ គឺដោយសារមានហេតុផលមួយចំនួនដូចជា៖ កំណើនការសាងសង់អគារធំៗ លំនៅដ្ឋានយ៉ាងច្រើនពាលពេញផ្ទៃប្រទេស, ការវិវត្ដន៍ក្នុងការផ្គត់ផ្គងចរន្ដអគ្គិសនីកាន់តែច្រើនឡើង ស្របពេលតម្លៃចរន្ដអគ្គីសនីក៏មានការធ្លាក់ចុះ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនជាងមុន, ការលុបបំបាត់ចោលនៅពន្ធពិសេស( Special Tax ) ១០% ពីរាជរដ្ឋាភិបាលសំរាប់ទូរទស្សន៍ និងម៉ាស៊ីនបោកសំលៀកបំពាក់ បានជួយធ្វើឱ្យតម្លៃផលិតផលគ្រឿងអេឡិចត្រូនិច មានធ្លាក់ចុះតម្លៃរឹតតែល្អ ធ្វើឱ្យលទ្ធភាពទិញ និងប្រើប្រាស់របស់ប្រជាពលរដ្ឋកាន់តែមានច្រើនផងដែរ ។
សូមបញ្ជាក់ផងដែរថា LG ThinQ ជាបច្ចេកវិទ្យាដ៏អស្ចារ្យរបស់ LG ដែលតភ្ជាប់ឧបករណ៍ប្រើប្រាស់គ្រឿងអេឡិចត្រូនិចក្នុងផ្ទះបានតាមរយៈ Wifi មានដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ និងម៉ាស៊ីនបូមធូលី Home Robot ដែលយើងអាចគ្រប់គ្រង និងបញ្ជារឧបករណ៍គ្រឿងអេឡិចត្រូនិច ដែលប្រើប្រាស់នៅក្នុងផ្ទះបានតាមអ៊ីនធឺណេត ដោយតភ្ជាប់រវាងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ជាមួយទូរសព្ទដៃ ហើយអាចនិយាយគ្នាបានទោះបីយើងនៅទីណាក៏ដោយ នៅក្នុងពិភពលោកនេះគឺ Internet of Things (IOT)។
LG Smart Home បានបង្រួបបង្រួមបរិយាកាសរស់នៅតាមរយៈឧបករណ៍អេឡិចត្រូនិច សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដែលមានមុខងារទាន់សម័យផ្ដល់ជូនបទពិសោធន៍ដល់អ្នកប្រើប្រាស់ នូវការវិវឌ្ឍន៍ឥតឈប់ឈរ ដោយផ្អែកលើការសិក្សាដ៏ម៉ត់ចត់ និងការយល់ដឹងពីបរិបទនៃការរស់នៅរបស់អតិថិជននាពេលបច្ចុប្បន្ន តាមរយៈកម្មវិធីទូរសព្ទដៃ និងការបញ្ជាដោយសំលេង និងរូបរាងដ៏អស្ចារ្យជាមួយបច្ចេកវិទ្យា LG ThinQ៕