(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញសេចក្ដីជូនដំណឹងដល់ប្រធានសមាគម ក្លឹបបាល់ទាត់ និងអ្នកពាក់ព័ន្ធទាំងអស់ថា ស.ស.យ.ក នឹងរៀបចំប្រកួតកីឡាដណ្ដើមពានរង្វាន់បាល់ទាត់ SOCCER LEAGUE លើកទី៥ ឆ្នាំ២០១៩ ក្នុងគោលបំណង ដើម្បីបន្តការលើកស្ទួយ វិស័យកីឡាបាល់ទាត់ជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ស.ស.យ.ក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែសីហានេះ។

សេចក្ដីជូនដំណឹងបានបន្តថា សម្រាប់ក្រុមដែលទទួលបានជ័យលាភី នឹងទទួលបានពានរង្វាន់រួមជាមួយនឹងថវិកាដូចជា៖ ជ័យលាភីទី១ ទទួលបានពាន១ មេដាយមាស២៥ និងទឹកប្រាក់២០លានរៀល, ជ័យលាភីទី២ មេដាយប្រាក់២៥ និងទឹកប្រាក់១០លានរៀន, ជ័យលាភីទី៣ មេដាយសំរិទ្ធិ២៥ និងទឹកប្រាក់៥លានរៀល, និងមានការលើកទឹកចិត្តដល់ក្រុម ដែលលេងបានល្អ គ្រូបង្វឹកល្អ រួមទាំងការបង្ហាញពីសមត្ថភាពល្អៗផ្សេងៗជាច្រើនទៀតផងដែរ៕

សម្រាប់ព័ត៌មានលម្អិត សូមអាចសេចក្ដីជូនដំណឹងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា៖