(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់» នៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

សន្និសីទនេះ មានគោលបំណង ដើម្បីពង្រឹងការយល់ដឹងដល់សាធារណជន ស្ដីអំពី៖

*វិស័យមីក្រូហិរញ្ញវត្ថុ នៅក្នុងបរិបទទីផ្សារសេរី នៃមូលធនជាមូលដ្ឋាន
*មីក្រូហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពឯកជន ក៏ដូចជាសក្ដានុពលសេដ្ឋកិច្ចរបស់ជាតិ
*បញ្ញត្តិកម្ម ដើរតួនាទីដ៏សំខាន់ក្នុងកិច្ចធានានៃតុល្យភាព រវាងឥណទានប្រកបដោយវិជ្ជាជីវៈ និងការប្រើប្រាស់របស់អតិថិជន ប្រកបដោយប្រសិទ្ធភាព និងចំទិសដៅ។

វាគ្មិនដែលនឹងអញ្ជើញចូលរួមមាន៖

១៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
២៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិ
៣៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា៕