Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៨ ខែសីហា៖ រកឃើញយានយន្ដល្មើសច្បាប់ជាង ២ពាន់គ្រឿង និងផាកពិន័យជាង១,៥០៣គ្រឿង

28-08-2019 17:53

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៣០៨គ្រឿង រកឃើញល្មើសច្បាប់២,០៣៥គ្រឿង (ម៉ូតូ៧៣%) អប់រំ៥៣២គ្រឿង និងផាកពិន័យ ១,៥០៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៣៨៦គ្រឿង, អប់រំ២៩២គ្រឿង និងផាកពិន័យ១,០២៣គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៦៤,៣១៧គ្រឿង រកឃើញយានយន្តល្មើស៣៥,២៥៣គ្រឿង (ម៉ូតូ៦៣%) ក្នុងនោះអប់រំ១៣,៩២៨គ្រឿង និងផាកពិន័យ២១,៣២៥គ្រឿង (ម៉ូតូ៦១%)ផងដែរ៕