Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីទស្សនាផ្ទះគំរូប្រណិតម៉ូតថ្មី Home Office ជាមួយទីតាំងល្អៗ ដោយ ជីប ម៉ុង លែន!

28-08-2019 16:40

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះគំរូប្រណិតម៉ូតថ្មីបំផុតរបស់ខ្លួន “ហូម អបហ្វីស” ជាសាធារណៈហើយ នៅថ្ងៃទី៣១ ខែសីហា ដល់០១ ខែ កញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានទីតាំងក្នុងគម្រោង លែនម៉ាក 271។

កាន់តែពិសេស កម្មវិធីនេះក៏មានការបញ្ចុះតម្លៃ ៧% និង មានផ្តល់ជូនប័ណ្ណទឹកប្រាក់ ២០០០ដុល្លារបន្ថែមពីលើទៀតផង។

បន្ទាប់ពីការទន្ទឹងរងចាំក្នុងការទស្សនាផ្ទះគំរូប្រណិតម៉ូតថ្មី “ហូម អបហ្វីស” ពីសំណាក់អតិថិជនជាច្រើន ឥឡូវនេះផ្ទះគំរូនេះបានសាងសង់រួច ដើម្បីឲ្យអតិថិជនអាចធ្វើទស្សនាបានហើយ។

ស្ថិតនៅលើទីតាំងដែលមានសក្តានុពលខ្លាំង តាមបណ្តោយផ្លូវ 271 ផ្លូវ 371 ឆ្ពោះទៅកាន់ ផ្លូវ 60 ម៉ែត្រ ជិតនឹងផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល់, អ៊ីអន 3, សាលារៀន, ធនាគារ, និង ទីតាំងសំខាន់ៗជាច្រើនទៀត។

កាន់តែពិសេសទៀតនោះ ផ្ទះប្រភេទ ហូម អបហ្វីស គឺស្ថិតលើផ្លូវពាណិជ្ជកម្ម ដែលជាផ្លួវបើកជាសាធារណៈ មានចរាចរណ៍មមាញឹកស្រាប់ សក្តិសមខ្លាំងសម្រាប់ការប្រកបអាជីវកម្ម។

គួររំព្ញកដែលថា ផ្ទះប្រណិតម៉ូតថ្មីនេះ មានរចនាបថម៉ូតថ្មីចុងក្រោយ និង ដំបូងគេក្នុងប្រទេស ដែលជាប្រភេទសហសម័យ (Modern Classic) ខុសពីម៉ូតផ្ទះហ្សប ហៅស៍ដទៃទៀត បើទំហំដីវិញមានរហូតដល់ 5.5m x 26m ជាមួយនឹងទំហំផ្ទះ 5.5 x 17m, កម្ពស់ 4 ជាន់កន្លះ, មានប្រអប់ជណ្តើរយន្ត។

ដូច្នេះអតិថិជនទាំងអស់ អាចមកចូលរួមនៅថ្ងៃកម្មវិធីផ្ទាល់ ដើម្បីធ្វើការទស្សនាផ្ទះគំរូ ថាតើផ្ទះប្រភេទថ្មីនេះមានភាពប្រណិតប៉ុណ្ណាទៅ ក៏ដូចជាមកទទួលយកការបញ្ចុះតម្លៃពិសេសរហូតដល់ 7% និងប័ណ្ណទឹកប្រាក់ $2000 ទៀត។

សម្រាប់ព័ត៌មានបន្ថែម៖ 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com៕