(ភ្នំពេញ)៖ វីដេអូខ្លីមួយទើបតែបានបង្ហោះនៅលើបណ្តាញសង្គម Facebook តាមរយៈ Page ផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅកម្ពុជា ដោយមានក្រុមយុវវ័យជាច្រើន បាននាំគ្នាចូលទៅ Comment, Shared ឡើងភ្លូកទឹកភ្លូកដីតែម្តង និង Mention ដល់ Best Friend របស់ពួកគេដែលមានសាច់ម៉ាប់ៗ ព្រោះវាជាវីដេអូខ្លីនេះ មានភាពចាក់ដោត នៅក្នុងស្រទាប់យុវវ័យខ្មែរ ជាពិសេសចំពោះមិត្តនារីៗ ដែលមានសាច់ម៉ាប់ៗ ធាត់តិចៗ តែម្តង។ ដូច្នេះ OPPO បានបង្ហាញវិធីសាស្ត្រ សម្រកទម្ងន់បែបសម័យ ឌីជីថល «Digital» ជូនសុភាពនារីខ្មែរគ្រប់ៗរូប។
ពាក្យចំអកមួយចំនួនតែងតែលើកឡើងថាបើយើង មានរូបរាងមិនស្អាត ធាត់ កាម៉ាប់ ប្រាកដជានៅសៅកែជាមិនខានឡើយ ហេតុអីគ្រាន់តែគ្នា កាម៉ាប់បន្តិច មានសាច់ច្រើនបន្តិច ភ្នែកលឹបបន្តិច ច្រមុះតូចបន្តិចសោះ មើលគ្នាលើក្រោមៗ យ៉ាប់ណាស់មនុស្សប្រុសសម័យអីឡូវ (នេះជាអារម្មណ៍មួយដែលអូនម៉ាប់បង្ហាញចេញមកនៅក្នុងវីដេអូខ្លីនេះ)។
អូនម៉ាប់សំណព្វចិត្តបង ពិតជាគួរឱ្យស្រលាញ់មែន ដើម្បីក្លាយខ្លួនជាស្រីស្អាតដូចគេដូចឯង អូនម៉ាប់បានជ្រើសរើសវិធីសាស្រ្តដែលនឹកស្មានមិនដល់ ដោយសុខចិត្តឱ្យមិត្តភក្តិនាងដាក់កងឆក់នៅនឹងករដៃ ដើម្បីរំលឹករូបនាង និងហាមឃាត់នាងមិនឱ្យញាំអាហារច្រើន ហើយមិត្តភក្តិ អូនម៉ាប់ហ្នឹង ក៏សាហាវតាមដានទៀត សុទ្ធតែយកទូរស័ព្ទ Reno 10X Zoom (60X Digital Zoom) តាមដានគ្នារកតែពេលលួចញ៉ាំអីមិនបានសោះតែម្តង ហាហាហា Zoom ឡើងកប់ស៊េរី Zoom ឡើងច្បាស់ទែង។
យោងតាមគេហទំព័រ Health Line បង្ហាញថា មនុស្សស្រីដែលមានរូបរាងធាត់ ប្រឈមមុខ នឹងបញ្ហាជំងឺបាក់ទឹកចិត្ត ដោយសារតែការរើសអើង ការមើលងាយ សើចចំអកពីសំណាក់មនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ មិត្តភក្តិ និងមជ្ឈដ្ឋានជុំវិញខ្លួននាង។ ជងឺធាត់ បានជំរុញឱ្យមនុស្សស្រីមួយចំនួន ប្រឈមមុខនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតដល់ធ្វើអត្តឃាតក៏មាន។
ថ្ងៃនេះ Admin សូមណែនាំនូវតិចនិចមួយចំនួន សម្រាប់អ្នកធាត់ជាពិសេស គឺមិត្តនារីៗ តែម្តងដែលមានបំណងចង់សម្រកគីឡូ និងទទួលបានរាងស្លីម ស្រស់ស្អាត បែបជឿជាក់ ក្នុងរយៈពេលខ្លី ប៉ុន្តែទាមទារការអត់ធ្មត់បន្តិច ដូច្នេះ សូមទស្សនានូវ វីដេអូខាងក្រោមនេះដូចតទៅ៖ https://www.facebook.com/OPPOCAMBODIA/videos/689717691440857/
បន្ទាប់ពីទស្សនាហើយសូមកុំភ្លេច អនុវត្តន៍ផងណា តស៊ូគង់បានសម្រេច តែបើខ្ចិលវិញ គឺប្រយ័ត្នជាធាត់លើសដើម តិចលោថា Admin មិនបានប្រាប់ចុះ។ ចុងក្រោយសូមជូនពរដល់ ដល់អ្នកធាត់ៗទាំងអស់ ទទួលបានរូបរាងស្លឹមស្អាតឡើងវិញ មានមនុស្សស្រឡាញ់រាប់អានច្រើន ដូចក្តីបំណងប្រាថ្នា បំណងល្អពី Admin៕