(ក្រចេះ)៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ក់ ពន្លក នាយរងខណ្ឌជលផល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានសហការជាមួយអាជ្ញាធរស្រុកព្រែកប្រសព្វ ចុះបង្រ្កាបបទល្មើសនេសាទ នៅចំនុចប័ងធំ និងសម្អុយ នៅខាងក្រោយឃុំកំពង់គរ ឃុំតាម៉ៅ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ។
លោក ម៉ក់ ពន្លក បានឲ្យដឹងថា កម្លាំងចម្រុះរួមមាន គណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំកំពង់គរ ឃុំតាម៉ៅ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហគមន៍នេសាទ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ដោយរឹបអុសបានវត្ថុតាង ដុតបំផ្លាញចោលដូចខាងក្រោម របាំងសាច់ព្រួលស្បៃមុងចំនួន ១២ខ្សែ ប្រវែង៧៣០ម, របាំងសាច់អួននីឡុងចំនួន ០៨ខ្សែប្រវែង១០០០ម, លូស្បៃមុងចំនួន១០ មាត់លូ, លបសាច់អួននីឡុងចំនួន ១៨គ្រឿង និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញជាង១០០គក្រ។
អនុប្រធានរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សុំកុំប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិតនេសាទនេះ ដើម្បីរក្សាធនធានជលផលឲ្យឋិតធេគង់វង្សសម្រាប់បច្ចប្បន្ន និងទៅថ្ងៃអនាគត ហើយលោកទទួចសំណូមពរដល់ប្រជានេសាទទាំងអស់ សូមមេត្តាកំប្រើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ដូចជា ឧបករណ៍ឆក់ត្រី ឧបករណ៍នេសាទស្បៃមុង ឬប្រើប្រាស់ឧបករណ៍លបណរ៉ាវ ឧបករណ៍នេសាទប្រឺស១០០ ព្រោះសុទ្ធតែជាឧបករណ៍ដែលច្បាប់ហាមឃាត់ទាំងអស់ ព្រោះជា ឧបករណ៍បំផ្លាញ់ធនធានជលផលយ៉ាងខ្លាំងខ្លា ដូច្នេះសំណូមពរឲ្យពួកគាត់កំប្រើឧបករណ៍ទាំងនេះ សម្រាប់រដូវបិទនេសាទនេះសុំឲ្យនេសាទជាលក្ខណៈគ្រួសារ ដើម្បីកុំសមត្ថកិច្ចជំនាញ ស្ថាបន័ពាក់ពន្ធ័ចាប់ បង្រ្កាបដុតបំផ្លាញ ឬចាប់មនុស្សផ្ដន្ទាទោសថែមទៀត។
ជាពិសេសលោកសំណូមពរ ដល់ប្រជាពលរដ្ឋក្ដី សហគមន៍នេសាទក្ដី អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ពន្ធទាំងអស់ សូមមេត្តាជួយផ្ដល់ព័ត៌មាន និងចូលរួមសហការ ជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ដើម្បីចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅក្នុងរដូវបិទនេះដើម្បីទទួលបានលទ្ធផល និងបង្កើននូវប្រសិទ្ធភាពការងារសូមឲ្យកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជាពិសេស នគរបាលយុត្តិធម៍សូមចូលរួមបង្រ្កាបបទល្មើសជលផលដើម្បីរក្សានៅធនធានជលផលឲ្យស្ថិតនៅគង់វង្ស៕