(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យនាយការិយាល័យ អនុព័ន្ធយោធាអាមេរិកចាស់ និងថ្មី ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។
ថ្លែងក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងអំពី សភាពការណ៍ នៃប្រទេសកម្ពុជា ដែលប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងថា អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងការទំនាក់ទំនងរបស់កម្ពុជា និងអាមេរិក នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទៅវិញទៅមក៕