(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀង X Factor Cambodia ដែលនាំមកជូនដោយភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) បានជ្រើសរើសការប្រគំភ្លេងបែប Acoustic ដើម្បីប្រកួតនិងជម្រុះបេក្ខជនទាំង២៤នាក់ក្នុងក្រុមនីមួយៗ នៅក្នុងវគ្គ Judge’s Houses កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រុមនីមួយៗត្រូវជម្រុះសមាជិក២នាក់ ហើយអ្នកជាប់បន្តទៅប្រកួតនៅវគ្គ Live Show។
ចំណុចពិសេសនៃការច្រៀងបែប Acoustic ក្នុងវគ្គ Judge’s Houses នេះគឺជាការច្រៀងបន្ស៊ីគ្នាជាមួយភ្លេង ដែលត្រូវបានលេងដោយប្រើឧបករណ៍ភ្លេងមិនបន្លឺសំឡេងខ្លាំង និងគ្មានប្រើឧបករណ៍អេឡិចត្រូនិចជាជំនួយ។
បេក្ខជនត្រូវជ្រើសរើសបទចម្រៀងដោយខ្លួនឯង និងត្រូវប្រាកដក្នុងចិត្តថា សំឡេងរបស់ពួកគេស៊ីនឹងភ្លេង ដែលឮតិចៗនោះផងដែរ ព្រោះការប្រគំភ្លេងប្រភេទនេះងាយត្រូវរងឥទ្ធិពលពីបរិយាកាស ដូចជាសំឡេងខ្ទរ ឬខ្យល់ពីបរិយាកាស ដែលពេលខ្លះនាំមកនូវភាពរំខាន មិនងាយស្រួលសម្រាប់បេក្ខជនក្នុងការគ្រប់គ្រងស្ថានការណ៍។
មានតែបេក្ខជន១៦នាក់ប៉ុណ្ណោះ ដែលអាចទៅបន្តក្នុងវគ្គ Live Show នៅថ្ងៃអាទិត្យ សប្តាហ៍ថ្មីនេះ៕