Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងក្រុមជម្រើសជាតិ ចុះចែកអំណោយដល់កុមារកំព្រា

28-08-2019 11:05

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) ដែលជាម្ចាស់ឧបត្ថម្ភដល់ការប្រកួតជម្រុះឆ្ពោះទៅកាន់ FIFA World Cup 2022 បានរួមគ្នាចុះជួប និងចែកអំណោយដល់មជ្ឍមណ្ឌលកុមារកំព្រាព្រៃជ្រុំ ស្ថិតនៅភូមិយុទ្ធសាមគ្គី ឃុំព្រៃជុំ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

ជាការឆ្លើយតបដល់កង្វះខាតគ្រឿងបរិភោគផ្សេងៗនៅក្នុងមជ្ឍមណ្ឌល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភភេសជ្ជៈដែលមានដូចជា ទឹក្រូចអាយស៍ ទឹកផ្លែឈើជូប និងទឹកបរិសុទ្ធកម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថា ការផ្តល់អំណោយពីសំណាក់ភាគីទាំងពីរ គឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការងារសង្គម និងសាងទំនាក់ទំនងជាមួយសហគមន៍ក្នុងស្មារតីខ្មែរជួយខ្មែរផងដែរ៕