(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់បណ្តាលឱ្យស្លាប់ពេលកំពុងជិះម៉ូតូតាមផ្លូវជិតមណ្ឌលឱកាសខ្ញុំ នាម៉ោងជាង១១យប់ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News ទាំងកណ្តាលរាត្រីថា ពិតជាមានករណីបាញ់សម្លាប់ បុរសម្នាក់ពិតប្រាកដមែន ហើយកម្លាំងនគរបាលខណ្ឌកំពុងស្ថិតនៅកន្លែងកើតហេតុ។

ជនរងគ្រោះខ្មាន់កាំភ្លើងបាញ់ត្រូវមួយគ្រាប់ ពោះធ្លាយពីម្ខាងទៅម្ខាងបានស្លាប់ក្បែរម៉ូតូរបស់ខ្លូន៕

ព័ត៌មានលម្អិតនៅពេលក្រោយ។