(ភ្នំពេញ)៖ ស្រាបៀរកម្ពុជាបានរកឃើញអ្នកឈ្នះរង្វាន់ តាមរយៈការចាប់ឆ្នោតកញ្ចប់អាពាហ៍ពិពាហ៍របស់ខ្លួន ចំនួន ៤៩៥គូបន្ថែមទៀត ដែលមកពីខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ សីហា នៅលើកញ្ចក់ទូរទស្សន៍បាយ័ន។
សម្រាប់ការប្រគល់រង្វាន់ ទៅដល់អ្នកឈ្នះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកញ្ញា នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស។
រង្វាន់ដែលនឹងត្រូវផ្តល់ជូន រួមមានទឹកប្រាក់ ៥០០០ ដុល្លារ ៩រង្វាន់ ទឹកប្រាក់១០០០ដុល្លារ ៣៦រង្វាន់ ម៉ាស៊ីនបោកខោ អាវ៣៦រង្វាន់ ម៉ាស៊ីនត្រជាក់១៨០រង្វាន់ និង ទូរទស្សន៍ LG ៣២អ៊ីញ១៨០រង្វាន់។
សូមជម្រាបជូនថា រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍លើកទី៥នេះ ក៏ជាការចាប់ឆ្នោតលើកចុងក្រោយផងដែរ សម្រាប់ រដូវកាល២០១៩នេះ ។
ការចាប់រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ស្រាបៀរកម្ពុជានេះគឺធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់គូ ស្វាមីភរិយាថ្មីដែលបានគាំទ្រ និងនិយមជាវស្រាបៀរកម្ពុជាក្នុងថ្ងៃពិសេសរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែទុកចិត្តនិងគាំទ្រផលិតផលរបស់ក្រុមហ៊ុន។
សូមពិនិត្យឈ្មោះ អ្នកឈ្នះរង្វាន់ នៅខាងក្រោមនេះ៖
និងទំនាក់ទំទងមកកាន់លេខ៖ 061 / 067 / 069 902 902 ដើម្បីទទួលរង្វាន់!