(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានស្នើឲ្យសហគ្រាស ដែលប្រកបអាជីវកម្ម ក្នុងវិស័យកសិកម្ម ត្រូវអនុវត្តបទប្បញ្ញត្តិចំនួន៤ចំណុច ដែលពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារ និងជំរុញសាខាពន្ធដាខេត្តទាំងអស់ បន្តការផ្សព្វផ្សាយឲ្យទូលំទូលាយ ក៏ដូចជាពង្រឹងការផ្ដល់សេវាកម្ម ដល់អ្នកជាប់ពន្ធឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ការលើកឡើងយ៉ាងដូច្នេះរបស់ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងឱកាសដែលលោកធ្វើជាតំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសប្រកបអាជីវកម្ម ក្នុងវិស័យកសិកម្ម នៅខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖