(ភ្នំពេញ)៖ ធនាគារ BIDC របស់វៀតណាម តាមរយៈសាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែសីហា កន្លងទៅនេះ បានប្រកាសលក់ឡៃឡុងអចលនទ្រព្យរបស់ក្រុមហ៊ុនរបស់លោកស្រី កែវ ម៉ាលី ចំនួន ២៦បណ្ណ តម្លៃប្រមាណ ៧លាន ២សែនដុល្លារ ដើម្បីរឹបអូសយកប្រាក់ដែលក្រុមហ៊ុននៅជំពាក់ខ្លួន។
ក្រោយការប្រកាសលក់ឡៃឡុងនេះ ក្រុមហ៊ុនលោកស្រី កែវ ម៉ាលី ក៏បានចេញមកបញ្ជាក់ថា ខ្លួនបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ដើម្បីប្រឆាំងការលក់ឡៃឡុង។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ក្រុមហ៊ុនបានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយទៀត ដោយអះអាងថា ខ្លួនបានសងប្រាក់ទៅធនាគាររួចហើយ ហើយក៏បានសម្តែងការសោកស្តាយចំពោះធនាគារដែលបានប្រកាសលក់ទ្រព្យសម្បត្តិខ្លួន។
តបទៅនឹងសេចក្តីប្រកាសរបស់ក្រុមហ៊ុនលោកស្រី កែវ ម៉ាលី, នៅថ្ងៃទី២៧ ខែសីហា នេះ ធនាគារ BIDC បានចេញសេចក្តីប្រកាសតបវិញ ដោយបានបញ្ជាក់ពីហេតុផលផ្សេងៗនាំឱ្យខ្លួនសម្រេចលក់ឡៃឡុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីយកប្រាក់ដែលក្រុមហ៊ុនជំពាក់។
ខាងក្រោមជាការបញ្ជាក់របស់ធនាគារ BIDC៖