(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១១,៤៥៨គ្រឿង រកឃើញល្មើសច្បាប់២,៥៥៤គ្រឿង(ម៉ូតូ៧៤%), អប់រំ៦៥៨គ្រឿង និងផាកពិន័យ១,៨៩៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៣,២៧៩គ្រឿង, អប់រំ២០៦គ្រឿង និងផាកពិន័យ១,០៦៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៥៨,០០៩គ្រឿង រកឃើញយានយន្តល្មើស៣៣,២១៨គ្រឿង(ម៉ូតូ៦៣%) ក្នុងនោះអប់រំ១៣,៣៩៦គ្រឿង និងផាកពិន័យ១៩,៨២២គ្រឿង៕