(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមរាជសីហ៍ បានធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េ រយៈពេល៩ថ្ងៃ ក្នុងគោលបំណងពិនិត្យលទ្ធភាព ក្នុងការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ លើវិស័យការងារមនុស្សធម៌ សប្បុរសធម៌ សង្គម យុវជន កីឡា សុខាភិបាល និងអប់រំ។
លើសពីនេះដំណើរទស្សនកិច្ចនេះ ក៏មានគោលបំណងរៀនសូត្រ និងដកស្រង់បទពិសោធន៍ សម្រាប់ការយល់ដឹងទូលំទូលាយ អំពីការងារសំខាន់ៗ
របស់សមាជិក ក្រុមរាជសីហ៍ផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ និងសមាជិកក្រុមរាជសីហ៍ទាំងអស់ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយនឹង អភិបាលក្រុងអ៉ីនឆុន និងអ៊ុយចុងប៊ូ និងបានចុះអនុស្សារណៈយោគយល់គ្នា លើកិច្ចការសំខាន់ៗមួយចំនួន រវាងក្រុងទាំងពីរ និងក្រុមរាជសីហ៍ផងដែរ។
លើសពីនេះ ក្រុមការងារក្រុមរាជសីហ៍ ក៏បានធ្វើដំណើរទស្សនកិច្ចស្ថាប័នសំខាន់ៗមួយចំនួន និងបានប្រកួត កីឡាបាល់ទាត់លក្ខណៈមិត្តភាព ព្រមទាំងបានទទួលទានអាហារជុំគ្នា ប្រកបដោយបរិយាកាសស្និទ្ធស្នាល នឹងរីករាយក្រៃលែង។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ និងក្រុមការងារក្រុមរាជសីហ៍ទាំងអស់ បានដំណើរបំពេញទស្សនកិច្ចរយៈពេល៩ថ្ងៃ ដោយចាប់ពីថ្ងៃទី២១ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងប្រទេសកូរ៉េ ដែលដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា នឹងទទួលបាននៅបទពិសោធន៍ ការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ លើការងារសំខាន់ៗមួយចំនួន រួមមានការងារមនុស្សធម៌ សមធម៌ សង្គមយុវជន កីឡាសុខាភិបាល និងអប់រំ៕