(ភ្នំពេញ)៖ ក្រុមហ៊ុន (ឌី អេច អិល) DHL អង្គការបង្រៀនដើម្បីកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានចា ប់ដៃគូជាមួយគ្នា ដើម្បីលើកកម្ពស់ភាពមានការងារធ្វើ ទៅកាន់យុជនកម្ពុជា តាមរយៈការបង្ហាញឱ្យដឹងពីសង្គមការងារ និងផ្សារភ្ជាប់ទៅកាន់មគ្គុទេសក៏ និងអ្នកដឹកនាំជំនួញមកពី ឌី អេច អិល។
លោក ស៊ីវ មុន្នីរ័ត្ន ជាស្ថាបនិក និងនាយកប្រតិបត្តិ នៃអង្គការបង្រៀនដើម្បីកម្ពុជា មានថ្លែងថា «នេះជាផ្នែកមួយនៃទស្សនៈវិស័យរបស់យើង ដែលសិស្សនឹងមានការលើកទឹកចិត្ត ការប្តេជ្ញាចិត្ត និងមានក្រមសីលធម៌ការងារ ដើម្បីមានគំនិតផ្តួចផ្តើមដោយខ្លួនឯង។ ដោយមានជំនឿទៅលើទំនាក់ទំនង រវាងការខិតខំប្រឹងប្រែង និងភាពជោគជ័យ ព្រមទាំងអោយតម្លៃទៅលើការប្រឹងអភិវឌ្ឍន៍ខ្លួនឯង ឱ្យមានភាពប្រសើរឡើង ដើម្បីជំនះឧបសគ្គ ជាងការជ្រើសរើសធ្វើអ្វីដែលងាយៗដែលខ្លួនធ្លាប់ធ្វើកន្លងមក។ យើងជឿថាការសហការគ្នាជាដៃគូជាមួយ ក្រុមហ៊ុន ឌី អេច អិលនេះ នឹងជួយពួកយើង សម្រេចបានជោគជ័យលើទស្សនៈវិស័យរបស់យើង ដោយបង្ហាញយុវជនរបស់យើង ពីសង្គមការងារ និងផ្តល់ឱ្យពួកគេនូវទំរង់មួយ ដែលអាច ផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដឹកនាំអាជីវកម្មផ្សេងៗ»។
លោកបន្ដថា ភាពជាដៃគូនេះ នឹងមានបុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុន ឌី អេច អិល ដើម្បីជួយគាំទ្រហ្វេឡូច្រើនជាង៦០នាក់ នៃ អង្គការបង្រៀនដើម្បីកម្ពុជា ដែលនឹងពង្រីកសក្តានុពលទៅកាន់សិស្សប្រមាណជិត៩,០០០នាក់ នៅក្នុងសាលាច្រើនជាង១៥កន្លែងនៅកម្ពុជា នាចុងឆ្នាំ២០១៩ខាងមុខនេះ។ រាល់សកម្មភាព របស់អ្នកស្ម័គ្រចិត្តនឹងធ្វើទៅឱ្យយុវជននៅការអប់រំកំរិតមធ្យមសិក្សាដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញទន់ និងកម្មវិធីយល់ដឹងពីអាជីព។
លោក ប្រាយ័ក ឈីត្រាកា អ្នកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន ឌី អេច អិល អិចប្រេស កម្ពុជា បានថ្លែងផងដែរថា «គោលបំណងដែលយើងមានសម្រាប់អ្នកស្ម័គ្រចិត្តក្រុមហ៊ុន ឌី អេច អិល តាមរយៈការសហការជាមួយអង្គការបង្រៀនដើម្បីកម្ពុជានេះ គឺដើម្បីបង្កើតនូវឥទ្ធិពលល្អយូរអង្វែង ទៅកាន់យុវជនដែលពួកគេធ្វើការជាមួយ ដោយពួកគេ នឹងរៀនអំពីជំនាញ និងបុគ្គលិកលក្ខណៈមួយចំនួន ដែលធ្វើឱ្យពួកគេអាចចងចាំ និងយកទៅប្រើប្រាស់ បានក្នុងពេលស្វែងរកការងារ»។
លោក អាន់ឌ្រូ ហ្វហ្គេន អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ ឌី អេច អិល សាប់ផ្លាយ ឆេន កម្ពុជា បាន បន្តថា «គំនិតនៃការផ្តល់អោយត្រលប់ទៅវិញទៅកាន់សហគមន៍ ដែលយើងបានធ្វើគឺជាការផ្តោតលើក្រុមដែល មានលក្ខណៈទូលំទូលាយ។ ក្រុមហ៊ុន ឌី អេច អិលមានវត្តមាននៅកម្ពុជាច្រើនជាង ២៥ឆ្នាំមកហើយ គិតមកដល់បច្ចុប្បន្ន ដូចនេះពួកយើងពិតជាទន្ទឹងរង់ចាំក្នុងការជួយកែលម្អ និងតម្រង់អនាគតរបស់ យុវជននៅក្នុងប្រទេសនេះ។ ឆ្លងកាត់ការធ្វើការបែកចែករបស់យើង អ្នកស្ម័គ្រចិត្តមានគម្រោងរៀបចំវគ្គ បណ្តុះបណ្តាលស្តីពី ជំនាញមូលដ្ឋានគ្រឹះ សិក្ខាសាលាស្តីពីការប្រឹក្សាយោបល់លើអាជីព និង បើកដំណើរ ការកម្មវិធី ភាពជាមគ្គុទេសន៍ដឹកនាំ តាមដែរអាចធ្វើបាន ។ យើងសង្ឃឹមថាទំនាក់ទំនងដែលយុវជនមាន ជាមួយនឹងអ្នកស្ម័គ្រចិត្តរបស់យើងនឹងលើកទឹកចិត្តពួកគេអោយមានក្តីស្រម៉ៃធំធេង និងសម្រេចបាន គោលដៅរបស់ពួកគេ»។
អង្គការបង្រៀនដើម្បីកម្ពុជា កំពុងតែកសាងគ្រូបង្រៀន និង អ្នកដឹកនាំដែលមានប្រសិទ្ធភាព ថ្មីមួយដែល ធ្វើការងារឥតឈប់ឈរដើម្បីពង្រីកឳកាសនៃការអប់រំទៅកាន់សិស្សានុសិស្សរបស់ពួកគេទាំងអស់គ្នា។ អង្គការបង្រៀនដើម្បីកម្ពុជា ជ្រើសរើសយកនិស្សិតមហាវិទ្យាល័យ ពូកែៗ ដែលទើបបញ្ចប់ការសិក្សាថ្មីៗ និង ជ្រើសរើសយកអ្នកដែលមានជំនាញប្រកបវិជ្ជាជីវៈវ័យក្មេង ដែលមកពីជំនាញសិក្សាផ្សេងៗគ្នា និង ចំណង់ចំណូលចិត្តអាជីពផ្សេងៗគ្នាដើម្បីប្តេជ្ញាចិត្តក្នុងរយៈពេល២ឆ្នាំដំបូងតាមរយៈកម្មវិធីហ្វេឡូស៊ីប របស់អង្គការបង្រៀនដើម្បីកម្ពុជាដោយធ្វើជាគ្រូបង្រៀននៅតាមវិទ្យាល័យយដែលមានតម្រូវការគ្រូចាំបាច់ ហើយជួយផ្គត់ផ្គង់ អភិវឌ្ឍន៏ពួកគេដើម្បីអោយក្លាយជាអ្នកដឹកនាំពេញមួយជីវិតនិង សង្ឃឹមថាពួកគេអាច ក្លាយជាអ្នកតស៊ូមតិមួយដើម្បីជំរុញអោយមានសមភាពនៅក្នុងវិស័យអប់រំ។
សូមជម្រាបថា ក្រុមហ៊ុនភ័ស្តុភារសម្រាប់ពិភពលោក, ឌី អេច អិល អិចប្រេស កម្ពុជា, ឌី អេច អិល គ្លូបល ហ្វវើតឌីង កម្ពុជា និងឌី អេច អិល សាប់ផ្លាយឆេនកម្ពុជា, បំណែងចែកទាំងអស់នៃ ឌូអេដហ្សេ ផូស្ត ឌី អេច អិល គ្រុប (ឌី ភី ឌី អេច អិល គ្រុប) ដែល ផ្តល់ការគាំទ្រផ្គត់ផ្គង់ទៅអង្គការបង្រៀនដើម្បីទាំងអស់គ្នា ក៏ដូចជា បណ្តាញដៃគូទាំង ១៩ នៅអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប អាមេរិចឡាទីន មជ្ឈឹមបូព៌ា និង ទ្វីបអាព្រិច៕