(ភ្នំពេញ)៖ ដើម្បីអបអរដល់គូស្នេហ៍ថ្មី ដែលមានគំរោងរៀបចំអាពាហ៍ពិពាហ៍ ក្នុងរដូវកាលថ្មីខាងមុខនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម និងផលិតផលពាក់ព័ន្ធនឹងសេវាកម្មពិព័រណ៍អាពាហ៍ពិពាហ៍ ប្រមាណជាង៨០ស្ដង់ នឹងរួមគ្នាបញ្ចុះតម្លៃពិសេសៗចាប់ពី១០% ទៅ៥០% ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ ប្រចាំឆ្នាំលើកទី៤ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។

ជាមួយការបញ្ចុះតម្លៃដ៏ពិសេសនេះ គូស្នេហ៍ដែលមានគំរោងរៀបចំអាពាហ៍ពិពាហ៍ ក្នុងរដូវកាលថ្មីខាងមុខនេះ អាចនឹងចំណេញចាប់ពី១០% រហូតដល់៥០% លើការកក់សេវាកម្ម និងផលិតផលផ្គត់ផ្គង់ទុកជាមុន នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ ដែលមានការចូលរួមពីបណ្ដាអ្នកផ្គត់ផ្គង់មានដូចជា៖ ការថតរូប pre-wedding ថតរូបនិងវីដេអូអាពាហ៍ពិពាហ៍ សម្អាងការ តុបតែងផ្កា សណ្ឋាគារ ភេសជ្ជៈ អាហារសម្រន់ ច្នៃម៉ូដ រថយន្ដ គ្រឿងសង្ហារឹម ធនាគារ និងសេវាកម្មជាច្រើនទៀត។

នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤នេះ ក្រុមហ៊ុនពាក់ព័ន្ធសំខាន់ៗ នឹងមានប្រូម៉ូសិនពិសេសដូចជា៖

* សម្អាងការ និងតុបតែងផ្កា៖ សម្អាងការពិធីមង្គលការ( ៥%-១០% Off ), ហាងតុបតែងផ្កានិរន្តន៍( ១៥% Off ), សុងស៊ុនផ្កាស្រស់ (៥០% Off )
* ថតរូប និងវីដេអូ៖ L-Sopheak Mongkul ( ៥០% Off ), Avintage Studio ( ៣០% Off ), MOCO ( ២០% Off ), Best Solution ( ១០% Off )
* សណ្ឋាគារ៖ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ( ចាប់ឆ្នោតឈ្នះកញ្ចប់សេវាកម្ម ៣៧,៥00ដុល្លារ ), សណ្ឋាគារហ៊ីម៉ាវ៉ារី ( បញ្ចុះតម្លៃត្រឹមតែ ៣៥០ដុល្លារ ក្នុង១តុ )
* ភេសជ្ជៈ និងអាហារសម្រន់៖ ស្រាវីស្គី Jack Daniels ( ១០% Off ), E&M Catering (កក់ភេសជ្ជៈ៣០០កំប៉ុង ថែមជូន៥០កំប៉ុង)
* ច្នៃម៉ូដសម្លៀកបំពាក់៖ ហាងកាត់សម្លៀកបំពាក់នារសា ( ៣០%- ៧០% Off )

មិនតែប៉ុណ្ណោះ ក៏មានការផ្ដល់ជូនពិសេសពីផ្នែកធនាគារកាណាឌីយ៉ា ធនាគារ CIMB និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល លើកម្ចី និងគណីសន្សំសម្រាប់គូស្នេហ៍ថ្មីៗថែមទៀតផង ដើម្បីឲ្យគូស្នេហ៍ថ្មីបានរៀបចំគំរោងហិរញ្ញវត្ថុសម្រាប់មង្គលការបានល្អ ដើម្បីកុំឱ្យថ្ងៃល្អរបស់អ្នក ក្លាយជាសំពាធហិរញ្ញវត្ថុនៅថ្ងៃក្រោយ។

ចូលរួមដោយសេរីក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ នៅថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១០ព្រឹក ដល់៩យប់ នៅផ្សារទំនើបអ៊ីអន សែនសុខស៊ីធី ដើម្បីទទួលបានភាពងាយស្រួល ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់ជាច្រើនប្រភេទ យល់ដឹងបន្ថែមពីការត្រៀមខ្លួន ដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ឲ្យបានសមរម្យ ជាមួយនឹងខ្ទង់ចំណាយតិច ចំណេញពេលវេលា យល់ដឹងពីគុណភាពតម្លៃល្អៗ ការផ្តល់ជូនបន្ថែម និងសេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់នីមួយៗ ដើម្បីជ្រើសរើសសេវាកម្មសមស្រប ជាមួយគុណភាពល្អបំផុត៕