Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផលិតផលសម្រាប់ទារក មកពីអ៊ីតាលី នឹងរៀបចំពិព័រណ៍ រយៈពេល៣ថ្ងៃ ដោយបញ្ចុះតម្លៃរហូត៣០ភាគរយ ជូនអតិថិជន

27-08-2019 12:26

(ភ្នំពេញ)៖ ផលិតផលទារកម៉ាក គិកូ” CHICCO” មកពីប្រទេសអ៊ីតាលី ល្បីឈ្មោះលេខ១ នៅទ្វីបអ៊ឺរ៉ុប នឹងរៀបចំតាំងពិព័រណ៍របស់ខ្លួន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានការបញ្ចុះតម្លៃ រហូតដល់៣០% នៅហាង Baby World សាខាទួលគោក រាជធានីភ្នំពេញ។

នេះពិតជាដំណឹងដ៏ល្អមួយសម្រាប់លោកឪពុកអ្នកម្តាយដែលមានកូនតូចៗ ព្រោះគិកូ “Chicco” ព្រោះនៅក្នុងកម្មវិធីតាំងពិព័រណ៍នោះ ក៏មានអ្នកជំនាញពីគិកូ “Chicco” ពន្យល់បង្ហាញអតិថិជនលើផលិតផល ទារកគុណភាពខ្ពស់របស់គិកូ “Chicco” ទាំងអស់ក្នុងតម្លៃពិសេស។

គិកូ “Chicco” គឺជាម៉ាកសញ្ញាផលិតផលទារកសកលមួយ ដែលមានលក់ជាង១២០ប្រទេស គិកូ “Chicco” តាំងបង្ហាញផលិតផល របស់ខ្លួនរួមមាន៖

ទី១៖ សម្ភារបំបៅ គិកូ “Chicco” បានស្រាវជ្រាវអភិវឌ្ឍន៍ ផលិតផលដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពខ្ពស់ទទួលស្កាល់ទូទាំងពិភពលោក ដើម្បីជួយដល់ការបំបៅទារក និងកូនតូចៗ មិនថាអ្នកម្តាយជ្រើសរើសការបំបៅដោយទឹកដោះម្តាយ រឺរូបមន្តម្សៅទឹកដោះគោ សម្ភារបំបៅមានផលិតផលជាច្រើនដូចជា៖ ដបទឹកដោះគោ ដបទឹក ក្បាលបៀមលេង ឧបករណ៍បូមទឹកដោះ ឆ្នាំចំហុយដបជាដើម។

ទី២៖ ផលិតផលថែរក្សាស្បែក និងអនាម័យ គិកូ “Chicco” ផ្តល់នូវអ្វីដែលល្អបំផុតដល់ទារកការសិក្សារស្រាវជ្រាវ និងស្តង់ដាកុណភាពខ្ពស់ ធានាផ្តល់នូវផលិតផលថែរក្សារស្បែក និងអនាម័យដែលមាតាបិតាទូទាំងពិភពលោកអាចជឿទុកចិត្តបាន ផលិតផលថែរក្សាស្បែក និងអនាម័យរបស់គិកូ “Chicco” មានដូចជា៖ សាប៊ូកក់សក់ សាប៊ូដុសខ្លួន សាប៊ូកក់ដុស ឡេលាបខ្លួន គ្រេមកាពារកន្តួលរមាស គ្រេមលាបមុខ ម្សៅលាមខ្លួន ស្ព្រាយកាពារកំដៅថ្ងៃ ស្រ្ពាយកាពារមូស សារ៉ូមប្រៃ កន្សែងសើម និងមានផលិតផលជាច្រើនមុខទៀត។

ទី៣៖ សម្ភារធ្វើតំណើរ និងក្នុងផ្ទះរបស់ទារក គិកូ “Chicco” ជាម៉ាកឈានមុខដែរស្រាវជ្រាវ និងបង្កើរផលិតផល ដូចជា រទះក្មេង កៅអីឡាន អង្រ្គឹងក្មេង តុញ្ញាំបាយ សម្ពាយក្មេង និងឧបករណ៍ក្មេងជាច្រើនទៀត ធ្វើដំណើរ និងក្នុងផ្ទះស្របតាមបដ្ឋានអ៊ឺរ៉ុប អាមេរិក និងធ្វើការពិសោធន៍ លើផលិតផលទាំងនេះ ដើម្បីធានាសុវត្ថិភាព និងផាសុខភាពរបស់ទារក និងមាតាបិតា។

គិកូ “Chicco” តែងតែគិតពីសុវត្ថិភាព និងគុណភាពផលិតផលជាចំបង រាល់ផលិតផលគិកូ “Chicco” ត្រូវបានឆ្លង់កាតការធ្វើតេស្ត មុននិងចេញលក់លើទីផ្សារ។

គិកូ “Chicco” សូមអគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ផលិតផល។ គិកូ “Chicco” សូមផ្ញើរក្តីស្រឡាញ់ទៅដល់ទារក និងក្មេងតូចៗ ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យមានសុខភាពល្អ៕

អាសយដ្ឋាន បេប៊ីវើលដ៏ សាខាទួលគោក៖ ផ្ទះលេខ24 ផ្លូវ598 សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាមរយៈទូរសព្ទ័លេខ៖ 085 777 289 /069 888 791 Facebook Page: Chicco Cambodia, babyworld