(ភ្នំពេញ)៖ ម្សៅទឹកដោះគោ សេលីយ៉ា (Celia) គឺជាម៉ាកផលិតផលម្សៅទឹកដោះគោដ៏ល្បីឈ្មោះ របស់ប្រទេសបារាំង ដែលមានដើមកំណើតតាំងពីឆ្នាំ១៩២៧មកម្ល៉េះ ទទួលបានការពិនិត្យយ៉ាងម៉ត់ចត់ ពីអ្នកជំនាញផ្នែកអាហារូបបត្ថម្ភកុមារ និងទទួលស្គាល់គុណភាព ពីអង្គការសុខភាពពិភពលោក។
ម្សៅទឹកដោះគោ Celia មានវត្តមានៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាង១០ឆ្នាំមកហើយ។ សេលីយ៉ា ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខ ស្របច្បាប់នៅកម្ពុជា ដោយក្រុមហ៊ុន អង្គរ ដាវណ្ណ មានលេខបញ្ជីកា០៩៩ អបស/ឱអបស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មាតាបិតា ដើម្បីផ្តល់ជូនឲ្យកូនៗ របស់ពួកគាត់មានសុខភាពល្អ និងឆ្លាតវៃ។
តំណាងក្រុមហ៊ុន អង្គរ ដាវណ្ណ លោក មាស ចន្ទ័អេរីវណ្ណ បានបញ្ជាក់ឲ្យដឹងថា «ចាប់តាំងតែពីបាននាំចូលមកម្សៅទឹកដោះគោ Celia ដែលជាផលិតផលរបស់បារាំងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត ដោយប្រើបានសម្រាប់កុមារគ្រប់វ័យ ដោយសារតែវាបានជួយឲ្យកុមារមានសុខភាពល្អមាំមួន និងប្រាជ្ញាវៀងវៃ»។
ផលិតផលម្សៅទឹកដោះគោនេះ ផលិតឡើងដោយរោងចក្រដ៏ធំមួយ ខាងផ្នែកចំនីអាហារ នៅប្រទេសបារាំង ដែលមានឈ្មោះថា Lactalis International ហើយអ្វីដែលពិសេសនោះ គឺទឹកដោះគោ Celia ជាផលិតផលដំបូងគេមានសារធាតុ Probiotic Promaternum ផ្តាច់មុខ ដែលជាសារធាតុពិសេសជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់កុមារ។
ម្សៅទឹកដោះគោ Celia មានលក្ខណៈពិសេសដូចជា៖
* ជាផលិតផលរបស់ប្រទេសបារាំង១០០%
* មានសារធាតុ Probiotic Promaternum ជួយសំរួលប្រព័ន្ធរំលាយអាហារ
* មានសារធាតុ Iron & Fer ជួយដល់ការលូតកំពស់
* មានសារធាតុ ARA/DHA ជួយការអភិវឌ្ឍន៍ខួរក្បាល
* មានសារធាតុ 13 mineral and Vitamins ជួយការពារសារពាង្គកាយប្រឆាំងនឹងមេរោគ
ជាមួយគ្នានេះ តំណាងក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខ ផលិតផលម្សៅទឹកដោះគោ Celia ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ម្សៅទឹកដោះគោនេះ ហើយសង្ឃឹមជឿជាក់ថា អតិថិជនទាំងអស់ នៅតែបន្តគាំទ្រតទៅមុខទៀត។
ទំនាក់ទំនង៖ ក្រុមហ៊ុន អង្គរ ដាវណ្ណ លេខទូរស័ព្ទ 092 128 356៕