(ស្វាយរៀង)៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងទៅកាន់បេក្ខជនប្រឡងចម្រៀងសកលថ្នាក់ខេត្តដោយបានធ្វើណែនាំ ដល់បេក្ខជនប្រឡងដែលបានទទួលចំណាត់ថ្នាក់ នាពេលនេះ ត្រូវខិតខំហ្វឹកហាត់ព័ទ្ធសំលេងឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡង នៅថ្នាក់ជាតិ ជាពិសេសត្រូវជ្រើសរើសចម្រៀងណា ដែលជាវប្បធម៌សិល្បះ ជាអត្តសញ្ញាណរបស់ជាតិ កុំចម្លងវប្បធម៌បរទេស ដែលមិនមែនវប្បធម៌របស់ខ្លួន។
ការណែនាំបែបនេះរបស់លោកស្រី ឯក សុវណ្ណភារៈ បានធ្វើឡើងក្នុងពេលដែលលោកស្រីអញ្ជើញ ជាអធីបតីក្នុងពិធីមហោស្រពសិល្បះ ប្រឡងចម្រៀងខ្មែរ ជាសកលលើកទី៥ ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត។
លោកស្រីបានបន្តថា ការប្រឡងចម្រៀងនេះ គឺគោលបំណង ដើម្បីជួយលើកស្ទួយនូវសិល្បះវប្បធម៌ខ្មែររបស់យើង ដែលកំពុងតែត្រូវទទួលរង នូវការគំរាមកំហែង ពីវប្បធម៌បរទេសពិសេស ស្រទាប់យុវវ័យ ដើម្បីលើកតម្កើងឱ្យចេះស្រឡាញ់ និងជួយថែរក្សាអភិរក្សសិល្បះ វប្បធម៌ខ្មែរឱ្យបានគង់វង្ស។
លោកស្រីបានទៀតបន្តថាប្អូនៗ និងក្មួយៗទាំងអស់ពិតជាខិតខំប្រឹងប្រែងបញ្ចេញនូវទេពកោសល្យ ដើម្បីដណ្ដើមយកជ័យលាភីរៀងៗខ្លួន ប៉ុន្តែចំពោះការផ្ដល់ពិន្ទុត្រូវតែផ្ដល់នឹងជឿជាក់ ថាគណៈកម្មការនឹងរក្សានូវសេចក្ដីថ្លៃថ្នូរ ផ្ដល់ភាពយុត្តិធម៌ដល់បេក្ខភាពទាំងអស់។
លោកស្រី ឯក សុវណ្ណភារៈ បានបញ្ជាក់ថា «យើងទាំងអស់គ្នារស់រានមានជីវិត និងជួបជុំសប្បាយរីករាយនៅពេលនេះ គឺដោយសារតែក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានរំដោះអាយុជីវិតប្រជាជនខ្មែរ ពីរបបប្រល័យពូជសាសន៍ «ប៉ុល ពត» និងបានខិតខំស្ដារ និងកសាងប្រទេស ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ»។
សូមបញ្ជាក់ថា មន្ទីវប្បធម៌ និងវិចិត្រសិល្បះ ខេត្តស្វាយរៀង បានធ្វើការប្រឡងជម្រុះបេក្ខជនបេក្ខនារី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដោយប្រឡងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ខាង មន្ទីរប្រឡងផ្ដាច់ព្រ័ត្រជ្រើសរើសយកអ្នកមានសមត្ថភាព ទទទួលជយលាភីលេខ១ ខាងសម័យចំនួន២នាក់ ប្រុសមួយស្រីមួយលេខ១ ខាងភ្លេងបុរាណចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ដោយមន្ទីរៀបចំគណៈកម្មការ ឱ្យពិន្ទុដោយសុក្រិតបំផុត ហើយមន្ទីវប្បធម៌ និងវិចិត្រសិល្បះខេត្ត បានរៀបចំប្រឡងចម្រៀងខ្មែរ ជាសកលមានពី ផ្នែកចម្រៀង បុរាណភ្លេងការបាសាក់យីកេ និងចម្រៀងមហោរីផ្នែកចម្រៀងសម័យនាទសវត្សឆ្នាំ៦០ និង៧០៕